ទីតាំង​ជល់​មាន់​លួចលាក់​ក្នុង​ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ សមត្ថកិច្ច​មិន​បង្ក្រាប

ខេត្តព្រះសីហនុ៖ ទីតាំង​ជល់​មាន់​លួចលាក់​មួយកន្លែង​ នៅ​តារាង​បាល់ទះ​ កណ្តាល​ទីប្រជុំជន​ ក្នុងភូមិ​ថ្មី​ ឃុំ​ទំនប់រលក​ ស្រុក​ស្ទឹងហាវ​ សមត្ថកិច្ច​មិនបាន​ទៅ​បង្ក្រាប​ទេ​ដោយ​ឆ្លើយថា​អត់​ដឹង។​

​អធិការ​ប៉ូលិស​ស្រុក​ស្ទឹងហាវ​ខេត្ត​ព្រះសីហនុ លោក​វ​រៈសេនីយ៍​ត្រី រស់ កី បាន​ឲ្យ​ដឹងថា ​ទីតាំង​ជល់​មាន់​លួចលាក់​នៅ​ភូមិ​ថ្មី​នេះ ​លោក​មិន​បានដឹង​ទេ ព្រោះ​ខាង​ប៉ូលិស​ប៉ុស្តិ៍​គាត់​មិន​រាយការណ៍​មក​ ករណីនេះ​ ប្រសិនបើ​លោក​ដឹង​ក៏​មិន​អនុ​ញ្ញា​ត្តិ​ឲ្យ​ប្រព្រឹត្ត​ល្បែងស៊ីសង​បែបនេះ​ដែរ។​
​ ​
លោកអធិការ បាន​បន្តថា លោក​នឹងធ្វើ​ការស្រាវជ្រាវ​ចំពោះ​ប៉ូលីស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ទំនប់រលក ប្រសិនបើ​មានការ​ឃុបឃិត​គ្នា​អនុញ្ញាតិ​ឲ្យ​មាន​ការបើក​ទីតាំង​ជល់​មាន់​ដោយ​លួចលាក់​មិន​រាយការណ៍ លោក ​និងធ្វើ​របាយការណ៍​ទៅ​ថ្នាក់លើ ដកតំណែង​ភ្លាម មិន​ទុក​ឲ្យ​ខូច​គេ​ខូច​ឯង​នោះទេ ។​
​ ​
ទោះជា​យ៉ាងនេះ​ក្តី ​ទីតាំង​ជល់​មាន់​លួចលាក់​នៅ​ភូមិ​ថ្មី​ឃុំ​ទំនប់រលក ​ស្រុក​ស្ទឹងហាវ​ខេត្ត​ព្រះ​សី​ហ​នុ​មួយ​នេះ ​ត្រូវបាន​ពលរដ្ឋ​នៅក្បែ​នោះ បាន​អះអាងថា ​កើតមាន​ជា​យូរយា​មកហើយ តែ​មិនជា​ប់លាប់​ជាប្រចាំ​ថ្ងៃ​នោះទេ គឺ​គេ​បើក​ជល់​តែត្រឹម​ថ្ងៃ​សុក្រ​ដល់​ថ្ងៃអាទិត្យ​តែប៉ុណ្ណោះ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *