ទីតាំង​បើក​លេងឆ្នោត​វៀតណាម​ជ្រក​ក្រោម​ការ​បើក​លេងឆ្នោត​ខ្មែរ​មួយ​កន្លែង​នៅ​ឫស្សី​កែវ​ត្រូវ​បង្ក្រាប​

​ភ្នំពេញ​៖​ ទីតាំង​បើក​លេងឆ្នោត​វៀតណាម​ជ្រក​ក្រោម​ការ​បើក​លេងឆ្នោត​ខ្មែរ​មួយ​កន្លែង​ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌឫស្សីកែវ​បង្ក្រាប​ដោយ​ឃាត់ខ្លួន​អ្នក​កត់​ឆ្នោត​ម្នាក់​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​កាលពី​វេលា​ម៉ោង​៣៖៣០​នាទី​រសៀល​ ថ្ងៃ​ទី​ ១៩​ ខែ​ ឧសភា​ ឆ្នាំ​ ២០១៦​ នៅ​ត្រង់​ចំណុច​ផ្សារ​សាំ​ហាន់​ថ្មី​ តាម​បណ្ដោយ​ផ្លូវ​បេតុង​ ស្ថិត​ក្នុង​ក្រុម​១៣​ ភូមិ​ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​ ។​

​មន្ត្រី​នគរបាល​ខណ្ឌឫស្សីកែវ​បាន​បញ្ជាក់​ថា​ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​បើក​លេងឆ្នោត​នេះ​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​យុវជន​ម្នាក់​ជា​អ្នក​កត់​ឆ្នោត​ឈ្មោះ​សួន​ សា​រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ មានមុខ​របរ​អ្នក​កត់​ឆ្នោត​ ស្នាក់​ក្បែរ​ចំណុច​កើតហេតុ​ខាងលើ​និង​បាន​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន​៖​ ក្រដាស់​កត់​ឆ្នោត​និង​ចេញ​ឆ្នោត​មួយ​ចំនួន​ម៉ាស៊ីន​គិត​លេខ​១​គ្រឿង​ រួម​ទាំង​ថវិកា​មួយ​ចំនួន​ផង​ដែរ​ ។​

​មន្ត្រី​នគរបាល​ខណ្ឌឫស្សីកែវ​បាន​បញ្ជាក់​ទៀត​ថា​ អ្នក​កត់​ឆ្នោត​ខុសច្បាប់​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​សាកសួរ​នៅ​អធិការ​នគរបាល​ខណ្ឌ​ដើម្បី​បន្ត​ចាត់ការ​តាម​និ​តិ​វិធី​ ៕

wa

Loading...

Leave a Reply

Your email address will not be published. Required fields are marked *