ទីតាំង​លួចលាក់​ស្តុក​ហ្គា​ស​ របស់​អ្នកមាន​លុយ​ បង្ក​ការ​ភ័យ​ខ្លាច​ ដល់​អ្នក​ជិតខាង​

ភ្នំពេញ​ ៖​ ទីតាំង​លួចលាក់​ស្តុក​ និង​ចែកចាយ​ហ្គា​ស​ ដោយ​ល្មើសច្បាប់​ មួយ​កន្លែង​ស្ថិត​នៅផ្ទះ​គ្មាន​លេខ​ ផ្លូវ​បេតុង​ ក្រុម​១៧​ ភូមិ​ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឬ​ស្សី​កែវ​ បាន​ផ្ទុះ​ធុង​ហ្គា​ស​ នាំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ ដល់​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ដ្ឋា​ន​ក្បែរ​នោះ​ភ័យ​ស្លន់ស្លោ​ កាលពី​វេលា​ម៉ោង​ ១០​និង​១០​ នាទី​ ព្រឹក​ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០១៥​។​

​នៅ​ពេល​កើតហេតុ​ គេ​បាន​សង្កេត​ឃើញ​ អាជ្ញា​ធរមាន​សមត្ថកិច្ច​ ចុះ​មក​ដល់ទី​តាំង​ខាងលើ​ ដើម្បី​ចុះ​ពិនិត្យ​ហេតុការណ៍​ និង​បំរុង​ហៅ​ឡានទឹក​ មក​ជួយ​អន្តរាគមន៍​ដែរ​ តែ​ត្រូវ​ម្ចាស់​ទីតាំង​ព្យាយាម​បិទ​បាំង​ ខ្លាច​បែកធ្លាយ​រឿង​ល្មើសច្បាប់​ ព្រោះ​បច្ចុប្បន្ន​ ទីតាំង​នេះ​បាន​លួចលាក់​ ស្តុក​និង​ចែកចាយ​ហ្គា​ស​ ដោយ​ខុសច្បាប់​ ទើប​ម្ចាស់​ទីតាំង​ បាន​និយាយ​ថា​ មិន​មាន​បញ្ហា​អ្វី​ធំ​ដំ​ទេ​ គឺ​គ្រាន់តែ​ធ្លាយ​ធុង​ហ្គា​ស់​ បន្តិចបន្តួច​ ហើយ​បាន​បិទទ្វារ​បង​ផ្ទះ​ មិន​ឲ្យ​សមត្ថកិច្ច​ ចូល​ពិនិត្យ​កន្លែង​កើតហេតុ​នោះ​ទេ​។​

​ប្រជាពលរដ្ឋ​ រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា​ ទីតាំង​ខាងលើ​នេះ​ បាន​រកស៊ី​ស្តុក​និង​ចែកចាយ​ហ្គា​ស​ ជា​ច្រើន​ខែ​មក​ហើយ​ គ្មាន​មន្ត្រី​ជំនាញ​ពា​ម្នាក់​ ចុះ​ត្រួតពិនិត្យ​និង​ទប់ស្កាត់​នោះ​ទេ​ បើ​ទោះបីជា​ដឹង​ថា​ ទីតាំង​នេះ​អាច​ប្រឈម​ នឹង​ហានិភ័យ​ក៏​ដោយ​។​ប្រជាពលរដ្ឋ​ បាន​សំណូមពរ​ ដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ និង​ជំនាញ​ មេត្តា​ចុះ​ពិនិត្យ​ទីតាំង​ខាងលើ​នេះ​ផង​ ព្រោះ​ពួក​គាត់​រស់នៅ​ ទាំង​អារម្មណ៍​ភ័យ​ខ្លាច​ ពី​បញ្ហា​គ្រោះ​អគ្គិភ័យ​ ដែល​អាច​កើតឡើង​ជាយថាហេតុ​៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *