ទីបំផុតអភិបាលរាជធានីភ្នំពេញ សម្រេចរក្សាទុកដើមឈើធំៗទាំង៣ដើមនៅលើសួនច្បារមុខមន្ទីរពេទ្យព្រះអង្គឌួង ដដែល ដោយគ្រាន់តែលះមែកនិងធ្វើជើងទម្របន្ថែម

(ភ្នំពេញ)៖ បន្ទាប់ពីបានដឹកនាំមន្ត្រីជំនាញរបស់មន្ទីរពាក់ព័ន្ធមួយចំនួនចុះពិនិត្យស្ថានភាពដើមឈើធំ៣ដែល អាជ្ញាធរគ្រោងកាប់យកចេញដោយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទឯកភាព  ក្រោមហេតុផលពុកប្រហោងគល់ ដើម្បីបង្ការហានិភ័យផ្សេងៗដល់ប្រជាពលរដ្ឋធ្វើដំណើរតាមមហាវិថីនេះ។ 

 ក្រោយចុះពិនិត្យស្ថានភាពជាក់ស្តែងកាលពីព្រឹកថ្ងៃទី១២ខែមករានេះអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានសម្រេចរក្សាទុកដើមឈើធំៗទាំង៣ដើម នៅលើសួនច្បារខាងមុខមន្ទីរពេទ្យព្រះអង្គឌួងដដែលដោយគ្រាន់តែកាត់លះមែកយកចេញ និង ធ្វើជើងទម្រដើមឈើបន្ថែមប៉ុណ្ណោះ ដើម្បីការពារខ្លាចដួលរលំខណៈដែលដើមឈើទាំងនោះមានស្ថានជាធម្មតានៅឡើយ ។ 

សូមជម្រាប់ថា បើតាមមន្ត្រីជំនាញបានឱ្យដឹងថា ដើមឈើធំៗនៅសួនច្បារខាងមុខមន្ទីរពេទ្យព្រះអង្គឌួងនេះមានចំនួន៥០ដើមនិងមានអាយុកាលប្រមាណជាជិត៣០០ឆ្នាំមកហើយ ក្នុងនោះដើមឈើ៣ដើម ដែលគ្រោងកាប់គាស់យកចេញ ក្រោមហេតុផលពុកប្រហោងផ្នែកខាងក្នុងប្រឈមនឹងហានិភ័យនៅថ្ងៃខាងមុខនោះ ត្រូវបាន អភិបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យកាប់យកចេញឡើយ ប៉ុន្តែលោកបានបញ្ជាឲ្យមន្ត្រីជំនាញកាត់លះមែកខ្លះៗនិងធ្វើជើងទម្រការពារ។ 

គួររំលឹកថា រាជធានីភ្នំពេញ ត្រូវបានកកើតឡើង លើកដំបូងនៅក្នុងសតវត្សរ៍ទី១៥  អំឡុងរជ្ជកាលព្រះបាទ ស្រីសុរិ  យោព័រ(ពញាយ៉ាត) នៅពេលដែល ព្រះអង្គបានបោះបង់ចោលរាជធានីអង្គរ ហើយមកសាងសង់រាជធានីថ្មីមួយទៀតនៅទួលបាសាន ក្នុងខេត្តស្រីសឈរ ដែលសព្វថ្ងៃត្រូវបានគេស្គាល់ថា ជាស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ព្រះអង្គបានគង់នៅទីនោះ តែមួយឆ្នាំគត់ដោយសារ មានទឹកជំនន់រាល់រដួវវស្សា ព្រះអង្គបានផ្លាស់ប្តូររាជធានី មកសាងសង់រាជធានីថ្មីមួយទៀត តាមបណ្តោយមាត់ទន្លេចតុមុខ នៅក្នុងឆ្នាំ១៤៣៤ ដែលសព្វថ្ងៃជារាជធានីភ្នំពេញនេះឯង ៕

Loading...