ទីបំផុត​ ឈូក​ បណ្ឌិត​ រត់​មិន​រួច​ពី​គុក​ ពី​ច្រវាក់​ដោយសារ​ទ​ង្វើ​យង់ឃ្នង​របស់​ខ្លួន​

​ភ្នំពេញ​៖​ លោក​ ឈូក​ បណ្ឌិត​ អតីត​អភិបាលក្រុង​បា​វិត​ នៅ​ថ្ងៃ​ទី​៨​ ខែសីហា​ ឆ្នាំ​២០១៥​ បាន​ចូលខ្លួន​មក​ទទួលកំហុស​ពាក់ព័ន្ធ​ករណី​បាញ់ប្រហារ​មិន​ញញើត​ដៃ​ទៅ​លើ​ហ្វូង​កម្មករ​ កម្មការិនី​ដែល​កំពុង​ធ្វើ​បាតុកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​នៅ​ក្នុង​ក្រុង​បា​វិត​ ខេត្តស្វាយរៀង​កាលពី​ពេល​កន្លង​មក​នោះ​ បន្ទាប់​ពី​មានការ​ស្រែក​អំពាវនាវ​ពី​លោក​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ឲ្យ​មានការ​តាម​ចាប់ខ្លួន​ អតីត​អភិបាលក្រុង​ដ៏​កំហូច​ម្នាក់​មក​ ហើយ​នាំ​ខ្លួន​មក​ទទួលទោស​តាម​ច្បាប់​ ។​

​មន្ត្រីជាន់ខ្ពស់​ នៃ​ស្នងការដ្ឋាន​នគរបាល​ រាជធានី​ភ្នំពេញ​ បានឱ្យ​ប្រភព​ព័ត៌មាន​ដឹង​ថា​ នៅ​រសៀល​ ថ្ងៃ​ទី​៨​ ខែសីហា​ ឆ្នាំ​២០១៥​ លោក​ ឈូក​ បណ្ឌិត​ អតីត​អភិបាលក្រុង​បា​វិត​ ដែល​រត់គេច​ខ្លួន​ ពី​ការ​តាម​ចាប់​របស់​សមត្ថកិច្ច​ អស់​ពេល​៣​ឆ្នាំ​ បន្ទាប់​ពី​បាញ់​កម្មការិនី​៣​នាក់​រង​របួស​នោះ​បាន​ប្រគល់​ខ្លួន​ ឱ្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ហើយ​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ភ្លាមៗ​បញ្ជូន​ ទៅ​កាន់​តុលាការ​ខេត្តស្វាយរៀង​ ហើយ​តុលាការ​ក៏​បាន​សម្រេច​បញ្ជូន​ ទៅ​ពន្ធនាគារ​ខេត្តស្វាយរៀង​ ដើម្បី​ធ្វើការ​ឃុំឃាំង​។​

​លោក​ ឈូក​ បណ្ឌិត​ បាន​ចូលខ្លួន​នៅ​ស្នងការដ្ឋាន​ នគរបាល​រាជធានី​ភ្នំពេញ​ ហើយ​សមត្ថកិច្ច​បាន​សម្រេច​បញ្ជូន​ចេញ​ទៅ​ កាន់​តុលាការ​ខេត្តស្វាយរៀង​ ដោយ​បាន​ទៅ​ ដល់​តុលាការខេត្ត​ នៅ​ម៉ោង​៤​ រសៀល​ ថ្ងៃ​ទី​៨​ ខែសីហា​ ឆ្នាំ​២០១៥​។​

​នៅ​វេលា​ម៉ោង​៤៖៤០​នាទី​រសៀល​ ថ្ងៃ​ទី​០៨​ ខែសីហា​ ឆ្នាំ​២០១៥​នេះ​ មន្ត្រីជាន់ខ្ពស់​តុលាការ​ខេត្តស្វាយរៀង​បានឱ្យ​ដឹង​ថា​ លោក​ ឈូក​ បណ្ឌិត​ ដែល​បាន​ចូល​សារភាព​នៅ​ចំពោះ​មុខ​ ស្នងការ​រាជធានី​ភ្នំពេញ​ នៅ​ពេល​នេះ​តុលាការ​បាន​សម្រេច​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​ ខេត្តស្វាយរៀង​ ដើម្បី​ឃុំឃាំង​ហើយ​។​

​សូម​បញ្ជាក់​ថា​ លោក​ ឈូក​ បណ្ឌិត​ អតីត​អភិបាលក្រុង​បា​វិត​ បាន​បាញ់​ទៅ​លើ​កម្មការិនី​ ៣​នាក់​ ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ ខណៈ​ដែល​ពួក​គេ​ធ្វើ​កូដកម្ម​ នៅ​រោងចក្រ​កៅ​វេ​ កាលពី​ខែកុម្ភៈ​ ឆ្នាំ​២០១២​ ដែល​រហូត​មក​ដល់​បច្ចុប្បន្ន​ រយៈពេល​៣​ឆ្នាំ​ ហើយ​ជន​រង​គ្រោះ​មិន​ទាន់​ទទួល​ បាន​យុត្តិធម៌​នៅឡើយ​។​ លោក​ត្រូវ​បាន​ចៅក្រម​សាលាដំបូង​ខេត្តស្វាយរៀង​ កាត់ទោស​កាលពី​ថ្ងៃ​ទី​២៥​ ខែមិថុនា​ ឱ្យ​ជាប់​ពន្ធនាគារ​ រយៈពេល​ ១​ឆ្នាំ​កន្លះ​ ពី​បទ​បាញ់ប្រហារ​ទៅ​លើ​កម្មការិនី​៣​នាក់​ ឱ្យ​រង​របួស​ ដោយ​អ​ចេតនា​។​ តុលាការ​ក៏​តម្រូវ​ឲ្យ​អតីត​អភិបាលក្រុង​បា​វិត​រូប​នេះ​ បង់ប្រាក់​សំណង​ទៅ​អោយ​ជន​រង​គ្រោះ​ទាំង​៣​នាក់​សរុប​ ៣៨​លាន​រៀល​ ផង​ដែរ​។​

​កាលពី​ថ្ងៃ​ទី​២៧​ ខែកក្កដា​ ឆ្នាំ​២០១៥​ កម្មការិនី​រង​គ្រោះ​ដោយ​ការ​បាញ់​ឱ្យ​របួស​របស់​ លោក​ ឈូក​ បណ្ឌិត​ អតីត​អភិបាលក្រុង​បា​វិត​ ៣​រូប​ រួម​មានឈ្មោះ​ ប៊ុ​ន​ ចិន្តា​ ,​ នុ​ត​ សុ​ខន​ និង​ឈ្មោះ​ កែវ​ នា​ បាន​ស្វែងរក​អន្តរាគមន៍​ពី​ សម្តេច​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ ដើម្បី​ជំរុញ​ដល់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ និង​លោក​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ឱ្យ​ដាក់​បទបញ្ជា​ តាម​ចាប់ខ្លួន​ លោក​ ឈូក​ បណ្ឌិត​ ដែល​កំពុង​រត់គេច​ខ្លួន​ មក​ផ្តន្ទាទោស​តាម​ច្បាប់​ ដើម្បី​បាន​យុត្តិធម៌​ដូច​កញ្ញា​ សា​សា​ អតីត​ពិធី​ការិនី​ ទូរទស្សន៍​ CTN​។​

​ក្នុង​ពិធី​សម្ពោធ​ស្ពាន​មិត្តភាព​ចិន​-​កម្ពុជា​ឆ្លង​ទន្លេបាសាក់​តា​ខ្មៅ​ នៅ​ព្រឹក​ថ្ងៃ​ទី​៣​ ខែសីហា​ កន្លង​ទៅ​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ លោក​ ហ៊ុន​ សែន​ បាន​បញ្ជា​ឲ្យ​កងកម្លាំង​ មាន​សមត្ថកិច្ច​ចេញ​ប្រតិបត្តិការ​ចាប់ខ្លួន​ លោក​ ឈូក​ បណ្ឌិត​ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​ ។​ លោក​បាន​ថ្លែង​នៅ​ពេល​នោះ​ថា​ «​រឿង​ឈូក​ បណ្ឌិត​ បើ​អត់​ចាប់ខ្លួន​ គឺ​ប៉ូ​លី​ស​ខុស​ ហើយ​ប៉ូ​លី​ស​អាំង​ទែ​ប៉ូ​លតា​ម​ចាប់ខ្លួន​ផង​ដែរ​»​ ៕

chhouk bondith

Loading...

Leave a Reply

Your email address will not be published. Required fields are marked *