ទីបំផុត លោកស្រី យី​ង​ឡាក់ ត្រូវ​ហាម​មិន​ឲ្យ​ប្រឡូក​ឆាកនយោបាយ ៥ឆ្នាំ

លោកស្រី យី​ង​ឡាក់ អតីត​នាយករដ្ឋមន្ត្រី​ថៃ​ជាប់ឆ្នោត នឹងត្រូវ​ទម្លាក់​ចេញពី​តំណែង នៅ​ទីបំផុត ត្រូវ​ខកបំណង​ដោយ រង​នឹង​ការដាក់​បំរាម​មិន​ឲ្យ​ធ្វើ​នយោបាយ៥ឆ្នាំ បន្ទាប់ពី​សភា​ថៃ នៅ​ថ្ងៃ​សុក្រ​នេះ បានសម្រេច​ចោទប្រកាន់​ជា​ផ្លូវ​ការណ៍​ថា លោកស្រី ធ្វេស​ប្រ​ហេស​ការងារ ដែល​នាំ​ឲ្យ​ជាតិ​ខាតបង់​ថវិការ​ប្រមាណ៥០០ពាន់​លាន​បាត ដោយសារ​គោលនយោបាយ​ទិញស្រូវ​របស់លោក​ស្រី។

សមាជិកសភា ១៩០នាក់​ក្នុងចំណោម២១៩នាក់ ដែលមាន​វត្តមាន បាន​បោះឆ្នោត​ចោទ​ទោស​លោកស្រី និង១៨នាក់​បាន​បោះឆ្នោត​ប្រឆាំង​ការ​ចោទ​ទោស នៅពេល​នៅ​សេសសល់​បាន​បោះឆ្នោត​អនុប្បវាទ។សមាជិកសភា​ម្នាក់​បាន​អវត្តមាន ពី​ការបោះឆ្នោត​ដែល​ត្រូវបាន​ផ្សាយ​តាម​ទូរទស្សន៍​ជាតិ​លើក​នេះ។

ការសម្រេច​របស់​សភា​ថៃ នេះ​កើតមានឡើង​បន្ទាប់ពី ប៉ុន្មាន​ម៉ោង​ដែល ក្រុម​ចៅក្រម​គ្រោង​នឹង​ចោទប្រកាន់​លោកស្រី​ថា ប្រ​ព្រឹ​តិ្ត​អំពើពុករលួយ អំឡុងពេល​កាន់អំណាច ដោយ​ការចោទប្រកាន់​ទោស​ព្រហ្មទណ្ឌ​នេះ នឹងត្រូវ​ធ្វើ នៅ​ដើមខែ​មីនា ហើយ​បើ​រកឃើញ​កំហុស​មែន អតីត​នាយករដ្ឋមន្ត្រី វ័យ៤៧ឆ្នាំ រូប​នឹង​អាច​នឹងត្រូវ​ជាប់គុក១០ឆ្នាំ។

យ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគ​មួយចំនួន​បាន​លើកឡើងថា ទាំង​បំរាម​មិន​ឲ្យ​ធ្វើ​នយោបាយ និង​រឿង​ពុករលួយ សុទ្ធតែជា​ការរៀបចំ​ទុក​របស់​ពួក​រាជនិយម ដែល​ចង់​បំបាត់​ត្រកូល​ស៊ីន​ណា​វ៉ា់​ត្រា ដោយ​គេ​ដឹងថា គណបក្ស​របស់​ត្រកូល​នេះ តែង​បានឈ្នះ​ឆ្នោត​រហូត ចាប់តាំងពី​ឆ្នាំ២០០១មក៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *