ទីលានបាល់ទាត់ដ៏ធំមួយក្នុងស្រុកោះសូទិន ខេត្តកំពង់ចាម ត្រូបានសម្ពោធអោយដំណើរការ

ខេត្តកំពង់ចាម៖ ដើម្បីចូលរួមលើក កម្ពស់វិស័យកីឡាបាល់ទាត់ ពិសេសនៅតំបន់ទីជនបទឲ្យមានការរីកចំរើនដូចនៅទីប្រជុំជននោះ នៅថ្ងៃទី១៤ កុម្ភៈឆ្នាំ២០១៧ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រីបានអញ្ជើញជាអធិបតីដាក់សម្ពោធអោយប្រើប្រាស់នូវទីលានបាល់ទាត់មួយកន្លែងក្នុងស្រុកកោះសូទិន។ ទីលាននេះគឺ លោក និងលោកស្រីក៏បាន ផ្តល់ជាថវិកាក្នុងការរៀបចំ ស្ថិតនៅក្នុងភូមិទី១៣ក្រោម ឃុំកោះសូទិន ខេត្តកំពង់ចាម ហើយក្នុងពិធីសម្ពោធទីលានបាល់ទាត់នេះដែរក៏មានការប្រកួតបាល់ទាត់ជាលក្ខណៈមិត្តភាពរវាងក្រុមយុវជនក្រសួងព័ត៌មាន និងក្រុមយុវជនសាសនិកខ្មែងឥស្លាម ឃុំកោះសូទិនផងដែរ។

បើតាមការបញ្ជាក់ពី លោក អភិបាលស្រុកកោះសូទិនបានឲ្យដឹងថា តារាងបាល់ទាត់ថ្មីនេះមានទំហំ៨០X១០០ម៉ែត្រដែលជាតារាងធំមានទំហំជាលក្ខណៈស្តង់ដា ហើយការចំណាយក្នុងការទិញដី និងការរៀបចំបង្គោលនេះអស់ទឹកប្រាក់ចំនួន៧៥០០ដុល្លារដែលជាអំណោយរបស់ លោក ខៀវ កាញារីទ្ធ និងលោកស្រី។

លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានមានប្រសាសន៍បញ្ជាក់ថាដោយមានការចងសម្ព័ន្ធភាពរវាងយុវជនក្រសួងព័ត៌មាននិងយុវជនតាមមូលដ្ឋានក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម ទើប លោមរដ្ឋមន្ត្រីបានទិញដីមួយកន្លែងនេះដើម្បីរៀបចំទីលានបាល់ទាត់នេះឡើង សម្រាប់ឲ្យយុវជន និងក្មេងៗស្រករក្រោយដែលស្រឡាញ់កីឡាបាល់ទាត់ ទុកធ្វើជាទីកន្លែងហ្វឹកហាត់និងប្រកួតគ្នាលេងជាលក្ខៈមិត្តភាព ជាពិសេសដើម្បីរឹតចំណងសាមគ្គីភាពមិត្តភាពរវាងយុវជន និងយុវជ ជាងនេះទៅទៀត សម្រាប់ឲ្យយុវជនយើងមកលេងនិងធ្វើការហាត់ប្រាណដើម្បីបង្កើនកំលាំងសុខភាពរឹងមាំ ពិសេសអាចបញ្ចៀសបានបញ្ហាផ្សេងៗ ដែលជាអវិជ្ជមាន សម្រាប់សម្គមជាតិ។

លោករដ្ឋមន្ត្រី និងលោកស្រីក៏បានឧបត្ថមថវិកាដល់ក្រុមកីឡាបាល់ទាត់ទាំងពីរក្រុមនូវទឹកប្រាក់២លានរៀល និងថវិការជាច្រើនទៀត រួមទាំង ការចែកជូនជាសម្ភារៈកីឡាបាល់បោះ បាល់ទាត់ដល់សាលាចំនួន៨សាលាទៀតផងដែរ ៕

Loading...