ទឹកជំនន់នៅប្រទេសជប៉ុន ជាប់គាំងជិត៧០០នាក់ និងបាត់ខ្លួន១២នាក់

ទឹកជំនន់បានជនលិចដងទន្លេហើយហូរចូលទៅកាន់ទីតាំងប្រជុំជនស្ថិតនៅភាគខាងជើងទីក្រុងតូក្យូកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥ បង្កឡើងដោយសារតែភ្លៀងធ្លាក់ខ្លាំងជាប់មិនដាច់នោះ ធ្វើឲ្យមនុស្សជិត៧០០នាក់រង់ចាំក្រុមជួយសង្គ្រោះមកជម្លៀស ខណៈដែលជនរងគ្រោះ១២នាក់ផ្សេងទៀតកំពុងនៅបាត់ខ្លួន ។

ភ្លៀងធ្លាក់ខ្លាំងស្ថិតនៅតំបន់នេះធ្វើឲ្យលំនៅឋានជាច្រើនខ្នងរងការលិចលង់ ហើយមើលទៅដូចគ្នានឹងការបំផ្លិចបំផ្លាញពីរលកយក្សស៊ូណាមិវាយប្រហារជប៉ុននៅឈូងសមុទ្រភាគឦសានកាលពីឆ្នាំ២០១១ដូច្នោះដែរ ។

រូបភាពបណ្តាញទូរទស្សន៍ក្នុងស្រុកបានផ្សព្វផ្សាយឲ្យឃើញថា ទីក្រុង Joso ដែលជាទីក្រុងតូចមួយនោះ ពលរដ្ឋរងគ្រោះបាននាំគ្នាឈរលើកគ្រវីសញ្ញាដើម្បីឲ្យក្រុមសង្គ្រោះមកជួយពួកគេទៅកាន់កន្លែងមានសុវត្ថិភាព ។ តាមសេចក្តីរាយការណ៍បានបញ្ជាក់ថា នៅតំបន់នេះផ្ទៃដំទំហំ៣២គីឡូម៉ែត្របួនជ្រុងទទួលរងការជនលិច ហើយលំនៅឋាន៦៥០០ខ្នងរងផលប៉ះពាល់ ។

ឧទ្ធម្ភាគចក្ររបស់កម្លាំងយោធាបានធ្វើសកម្មភាពជម្លៀសពលរដ្ឋបានដោយខ្លះ ខណៈពលរដ្ឋទាំងនោះឈរនៅពីលើដំបូលផ្ទះរបស់ពួកគេ ។

ទីភ្នាក់ងារប៉ូលិសជាតិបានបញ្ជាក់ថា នៅពេលបច្ចុប្បន្ននេះ ជនរងគ្រោះប្រមាណ៦៩០នាក់កំពុងស្ថិតនៅរង់ចាំឲ្យមានការសង្គ្រោះពួកគេ ក្រោយរយៈពេល១០ម៉ោង បន្ទាប់ពីការបែកទំនប់ ។

ពលរដ្ឋរស់នៅក្នុងតំបន់រងគ្រោះម្នាក់ឈ្មោះ Akira Yoshihara អាយុ៦៣ឆ្នាំ បានថ្លែងប្រាប់ប្រភពAFP ថា លោកមិនដែលឃើញទន្លេ Kinugawa ត្រូវជនលិចយ៉ាងដូច្នេះសោះឡើយ ។ លំនៅឋានរបស់លោករស់នៅជាន់ខាងលើទេ ប៉ុន្តែលោកព្រួយបារម្ភថា ទឹកអាចនឹងជន់លិចទៅដល់នោះផងដែរ ។

របាយការណ៍របស់អាជ្ញាធរក្នុងតំបន់បានបញ្ជាក់ដែរថា មនុស្ស១២នាក់កំពុងនៅបាត់ខ្លួន បន្ទាប់ពីការបាក់ទំនប់ ហើយហូរកួចនាំយកពួកគេទៅបាត់ ។ មន្ត្រីក្នុងតំបន់ម្នាក់ឈ្មោះ Ibaraki បានបញ្ជាក់ថា លោកទទួលស្គាល់ថា គ្រោះធម្មជាតិនេះពិតជាបំផ្លិចបំផ្លាញតំបន់ទាំងមូលតែម្តង ។

មនុស្សប្រមាណជាង១០០.០០០នាក់ត្រូវបញ្ជាឲ្យចាកចេញពីលំនៅឋានរបស់ពួកគេ បន្ទាប់ពីទឹកជំនន់កាន់តែកើនឡើងកម្ពស់យ៉ាងឆាប់រហ័សស្ថិតនៅភាគឦសានប្រទេសជប៉ុន ក៏ដោយសារតែភ្លៀងធ្លាក់ខ្លាំងនោះ ។ ភ្លៀងធ្លាក់ខ្លាំងនេះបានកើតឡើក្រោយពីមានការវាយប្រហារពីខ្យល់ព្យុះ Typhoon Etau ដែលបក់បោកនៅទូទាំងប្រទេស ធ្វើឲ្យខ្យល់កាន់តែមានកម្លាំងខ្លាំង គំរាមកំហែងដល់ការធ្វើចរាចរណ៍ទាំងឡាយ ៕

japan-floods

Loading...

Leave a Reply

Your email address will not be published. Required fields are marked *