ទឹកជំនន់នៅភាគកណ្តាល និងភាគខាងត្បូងចិន ស្លាប់មនុស្សជាង១៨០នាក់

មន្ត្រីចិនបានលើកឡើងថា មនុស្សជាង១៨០នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍ទឹកជំនន់ស្ថិតនៅតាមដងទន្លេ Yangtze បន្ទាប់ពីប្រទេសចិនទទួលរងការធ្លាក់ភ្លៀងខែវស្សាមិនដាច់ មិនហើយ ។

ជំនន់ទឹកភ្លៀងមានកម្ពស់ចាប់ពី១០សង្ទីម៉ែត្ររហូតដល់៥០សង្ទីម៉ែត្រស្ថិតនៅក្នុងខេត្ត៧ ខណៈដែលខ្យល់ព្យុះល្បឿនលឿនចម្ងាយ១៦០០គីឡូម៉ែត្រក្នុងមួយម៉ោងបក់បោកនៅទូទាំងតំបន់ភាគកណ្តាល និងភាគខាងត្បូងនៃប្រទេស ។
មន្ត្រីចិនបានបញ្ជាក់ថា គ្រោះធម្មជាតិនេះបាននិងកំពុងប៉ះពាល់មនុស្ស៣៣លាននាក់ ខណៈដែលជនរងគ្រោះ៤៥នាក់ផ្សេងទៀតកំពុងនៅបាត់ខ្លួន។

ប្រព័ន្ធផ្លូវដែក និងបណ្តាញទូរគមនាគមន៍នានាត្រូវកាត់ផ្តាច់ផងដែរ ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ជនបាត់បង់ជីវិត២៣នាក់កើតឡើងដោយសារតែការបាក់ដីនៅក្នុងខេត្ត Guizhow និង៨នាក់ទៀត ស្លាប់នៅក្នុងទីក្រុង Wuhan ខេត្ត Hubei ខណៈត្រូវជញ្ជាំងអគាររលំបាក់សង្កត់លើ ។

ឧតុនិយមចិនបានព្យាករណ៍ថា ភ្លៀងធ្លាក់ខ្លាំងនឹងបន្តធ្លាក់រហូតដល់ថ្ងៃពុធ នៅទូទាំងតំបន់ភាគខាងត្បូង និងភាគខាងលិចរបស់ប្រទេសចិន ៕

ses (7)

ses (6)

ses (5)

ses (4)

ses (3)

ses (2)

ses (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *