ទឹកជំនន់​នៅ​រដ្ឋ​ភាគ​ខាងត្បូង​រដ្ឋ​ Carolina​ អា​មេ​រិ​ក​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​កើន​៩​នាក់​

​អភិបាល​រដ្ឋ​ Carolina​ បាន​ប្រកាស​ថា​ ទឹកជំនន់​នៅ​ភាគ​ខាងត្បូង​រដ្ឋ​ Carolina​ សហរដ្ឋអាមេរិក​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​កើនឡើង​ពី​៣​នាក់​ ដល់​៩​នាក់​ហើយ​កាលពី​ថ្ងៃ​ទី​៥​ ខែតុលា​ ឆ្នាំ​២០១៥​ ខណៈ​ដែល​មនុស្ស​រាប់​ពាន់​នាក់​ផ្សេង​ទៀត​នៅ​តែ​គ្មាន​អគ្គិសនី​ប្រើប្រាស់​ ឬ​ទឹក​ស្អាត​បរិភោគ​ ។​

​ពលរដ្ឋ​រង​ផល​ប៉ះពាល់​បាន​នាំ​គ្នា​ជ្រក​នៅ​ក្រោម​ដំបូល​តង់​កៅស៊ូ​ជា​បណ្តោះអាសន្ន​ ខណៈ​ដែល​កម្លាំង​ជួយ​សង្គ្រោះ​ធ្វើ​ប្រតិបត្តិការ​ជម្លៀស​ជន​រង​គ្រោះ​តាម​ឧទ្ធម្ភាគចក្រ​ ក៏​ព្រោះតែ​ផ្លូវ​ និង​ស្ពាន​ជា​ច្រើន​ខ្សែ​ត្រូវ​អាជ្ញាធរ​ប្រកាស​បិទ​មិន​ឲ្យ​ធ្វើ​ចរាចរណ៍​ ចៀសវាង​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ​។​

​លោកស្រី​ Nikki​ Haley​ អភិបាល​រដ្ឋ​ Carolina​ បាន​ថ្លែង​ថា​ ជា​អកុសល​នៅ​ពេល​នេះ​ពលរដ្ឋ​រង​គ្រោះ​រហូត​ដល់​៩​នាក់​ហើយ​បាន​បាត់បង់​ជីវិត​ ។​ លោក​អះអាង​ថា​ នៅ​ជាយក្រុង​ Columbia​ ជាទី​តាំង​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​ខ្លាំង​ជាងគេ​បំផុត​ ។​

​លោកស្រី​ Haley​ បាន​ហៅ​គ្រោះ​ទឹកជំនន់​នេះ​ថា​ ជា​ព្រឹត្តិការណ៍​មួយ​មិន​ធ្លាប់​កើត​មាន​ក្នុង​រយៈពេល​១​ពាន់​ឆ្នាំ​។​ លោក​បញ្ជាក់​ថា​ ស្ថិត​នៅ​ South​ Carolina​ លំនៅ​ឋាន​ប្រមាណ​២៦.០០០​ខ្នង​គ្មាន​អគ្គិសនី​ប្រើប្រាស់​ និង​ជិត​៤០.០០០​ខ្នង​គ្មាន​ទឹក​ស្អាត​បរិភោគ​ ឬ​ប្រើប្រាស់​ ។​

​នាយកដ្ឋាន​អាកាសធាតុ​ជាតិ​អា​មេ​រិ​កបាន​បញ្ជាក់​ថា​ ភ្លៀង​ធ្លាក់​ខ្លាំង​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​ស្ថិត​នៅ​តំបន់​ខ្ពង់​នោះ​បាន​ធ្វើ​ឲ្យ​ទឹកភ្លៀង​នោះ​ហូរ​ទៅ​ជន់​លិច​នៅ​តំបន់​ភាគ​ខាងត្បូង​ដែល​មាន​កម្ពស់​ទឹក​ប្រមាណ​៣៥​សង្ទីម៉ែត្រ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តា​ហ៍​មុន​មក​ម្ល៉េះ​ ។​ ទឹកជំនន់​នេះ​បាន​រាល​ដល់​ដល់​តំបន់​ទាំងមូល​តែ​ម្តង​ធ្វើ​ឲ្យ​ពលរដ្ឋ​ចាំបាច់​ត្រូវ​តែ​ភៀសខ្លួន​ទៅ​រក​ទី​មាន​សុវត្ថិភាព​ ។​

​អ្នកស្រី​ Patricia​ Harde​ អាយុ​៤៨​ឆ្នាំ​ បាន​ប្រាប់​ប្រភព​ព័ត៌មាន​ថា​ លំនៅ​ឋាន​របស់​អ្នកស្រី​ត្រូវ​ទឹក​លិច​ រថយន្ត​ និង​ទ្រព្យសម្បតិ្ត​ក្នុងផ្ទះ​ គឺ​នៅ​ក្រោម​ទឹក​ទាំងអស់​ទាំង​ គ្រប់យ៉ាង​ត្រូវ​នៅ​ក្រោម​ទឹក​ទាំងអស់​ ។​ នៅ​ពេល​នេះ​អ្នកស្រី​ រួម​ជាមួយ​កូនស្រី​វ័យ​ជំទង់​២​នាក់​ និង​ក្មេងៗ​៤​នាក់​ ក្នុង​នោះ​មាន​កុមារ​អាយុ​៤​ខែ​ម្នាក់​ផង​ដែរ​កំពុង​ស្នាក់​នៅ​បណ្តោះអាសន្ន​ក្នុង​សាលារៀន​មួយ​កន្លែង​ ។​

​កាកបាទក្រហម​អា​មេ​រិ​កបាន​សាងសង់​ដំបូល​តង់​បណ្តោះអាសន្ន​ប្រមាណ​៣០​ទីតាំង​ ស្ថិត​នៅ​ South​ Carolina​ ដើម្បី​ជួយ​សម្រួល​ដល់​ជន​រង​គ្រោះ​ដោយ​ទឹកជំនន់​ទាំងនោះ​ ។​

​លោកស្រី​ Nikki​ Haley​ បាន​បញ្ជាក់​ថា​ បាន​ជម្រាប​ព័ត៌មាន​ទៅ​កាន់​លោក​ប្រ​ធានា​ធិ​ប​តិ​បា​រ៉ា​ក់​ អូ​បា​ម៉ា​ ហើយ​មានការ​ប្រកាស​រដ្ឋ​សហ​ភព​នេះ​ស្ថិត​ក្នុង​គ្រាអាសន្ន​ ព្រមទាំង​ប្រកាស​ផ្តល់​ជំនួយ​បន្ថែម​ទៅ​កាន់​តំបន់​រង​គ្រោះ​ ៕

 

South Carolina Hit By Historic Rain And Flooding se (4) se (3) se (2) se (1) ddw

Loading...

Leave a Reply

Your email address will not be published. Required fields are marked *