ទឹកទន្លេនៅស្រុកសៀមប៉ាងនៅតែបន្តឡើងជាបន្តបន្ទាប់ក្រោយបាក់ទំនប់វ៉ារីអគ្គិសនីនៅប្រទេសឡាវ!

ខេត្តស្ទឹងត្រែង៖ អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងបានឲ្យដឹងនៅវេលាម៉ោង១៥ និង៥៥នាទីល្ងាចថ្ងៃទី២៥កក្កដា២០១៨នេះថាទឹកទន្លេនៅស្រុកសៀមប៉ាងនៅតែបន្តហក់ឡើងជាបន្តបន្ទាប់ធ្វើឲ្យភូមិឃុំមួយចំនួននៅក្នុងស្រុកសៀមប៉ាងបានរងការជនលិចហើយគណៈកម្មការគ្រោះមន្តរាយខេត្តស្ទឹងត្រែង ដែលមានឯកឧត្តមម៉ុមសារឿនអភិបាលខេត្តស្ទឹងត្រែងជាប្រធានក៏ចុះទៅធ្វើការអន្តរាគមន៏ដល់ប្រជាពលរដ្ឋនៅតំបន់នោះដើម្បីជម្លៀសពួកគាត់ទៅកាន់ទីទួលមានសុវត្ថិភាពរួចហើយដែរ ។

អ្នកនាំពាក្យសាលាខេត្តបានបន្តថានៅក្រោយពីទទួលបានសេចក្តីជូនដំណឹងពីខាងភាគីឡាវមកកម្ពុជាកាលពីម្សិលម៉ិញថា មានករណីបាក់ទំនប់វ៉ារីអគ្គិសនី សេពានសេណាមណយស្ថិតនៅខេត្តអត្តពឺប្រទេសឡាវហើយត្រូវហូរចូលមកក្នុងទន្លេសេកុងក្នុងភូមិសាស្រ្តស្រុកសៀមប៉ាង និងបន្តហូរចុះមកផ្នែកខាងក្រោមចូទន្លេសាសាន ស្រែពក និងទន្លេមេគង្គក្នុងលឿនលឿនបំផុតគ្រានោះឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្ទឹងត្រែងបានដុតដៃដុតជើងចុះទៅកាន់ស្រុកសៀមប៉ាងភ្លាមៗដើម្បីជួយអន្តរាគមន៏ដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ក្រោយការបាក់ទំនប់នៅប្រទេសឡាវ និងរកទីទួលសុវត្ថភាពជូនពួកគាត់ជៀសផុតពីលិចលង់ ។

លោកបានបញ្ជាក់ថារហូតមកទល់ពេលនេះទឹកទន្លេនៅស្រុកសៀមប៉ាងបានបន្តឡើងដល់កម្ពស់១១.៥០មែត្រហើយ ហើយប្រជាពលរដ្ឋមួយចំនួនក៏ត្រូវជម្លៀសទៅទីកន្លែងមានសុវត្ថិភាពបានមួយចំនួនផងដែរ ។ លោកថា លើកលែងតែឃុំព្រែកមាសមួយប៉ុនណ្ណោះ ដែលមិនត្រូវបានលិចនោះទេ ហើយឃុំទាំងអស់ក្នុងស្រុកសៀមប៉ាង ដែលមានឃុំសេកុង ឃុំស្រែសំបូរ ឃុំសន្តិភាព និងឃុំថ្មីកែវនៅក្នុងនោះឃុំស្រែសំបូរប៉ះភូមិចំនួន៣ឃុំសន្តិភាពប៉ះភូមិចំនួន៣ និងឃុំថ្មីកែវប៉ះភូមិចំនួន៣ ។

សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋទាំងអស់ ដែលរងផលប៉ះពាល់នៅស្រុកសៀមប៉ាងត្រូវបានគណៈគកម្មការគ្រប់គ្រងគ្រោះមន្តមហន្តរាយខេត្តស្ទឹងត្រែង ដែលមានឯកឧត្តម ម៉ុម សារឿន ជាប្រធាននោះបានចុះទៅជួយធ្វើអន្តរាគមន៏ផ្ទាល់កាលពីព្រលប់ថ្ងៃទី២៤កក្កដា២០១៨ម្សិលម៉ិញបន្ទាប់ពីទទួលបានសេចក្តីជូនដំណឹងពីខាងភាគីឡាវឲ្យកម្ពុជាត្រៀមជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពក្រោយបាក់ទំនប់វ៉ារីអគ្គិសនីសេពានសេណាមណយហើយខណៈនេះប្រធានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ និងកងអន្តរាគមន៏កំពុងប្រចាំការបន្តជម្លៀសប្រជាពលរដ្ឋនៅស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង ៕ ឡុងកាន់សំនៀង

 

 

Loading...