ទុក្ខជាន់ទុក្ខ! ឆេះមជ្ឈមណ្ឌលគាំពារអ្នកជំងឺកូវីដ១៩​នៅឥណ្ឌា ស្លាប់យ៉ាងតិច១៨នាក់

អគ្គិភ័យបានឆាបឆេះអគារ Bharuch រដ្ឋ Gujarat ប្រទេសឥណ្ឌា ខណៈដែលអ្នកជំងឺកូវីដ-១៩ ប្រមាណ៥០នាក់​បាននិងកំពុងស្ថិតនៅ​ក្នុងមជ្ឈមណ្ឌល​គាំពារសុខភាពមួយនេះ ។

ប្រភពព័ត៌មានបឋមរបស់ទីភ្នាក់ងារ sputnik នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ផ្សាយថា ជនរងគ្រោះប្រហែល១៨​នាក់​បានបាត់បង់ជីវិត ។ ក្រុមពន្លត់អគ្គិភ័យ និងពលរដ្ឋក្នុងតំបន់បានម្នីម្នារួតរះ​សម្រុកចូលទៅ​ជួយជនរងគ្រោះផងដែរ ។

ភ្នាក់ងារព័ត៌មាន Press Trust of India ផ្សាយថា ភ្លើងឆេះកាលពីយប់មិញនេះ រហូតដល់ព្រឹកម៉ោង៦និង៣០នាទី ជនរងគ្រោះបាត់បង់ជីវិត​កើន​១៨នាក់ ។ ប៉ូលិសបញ្ជាក់ថា ក្រោយកើតហេតុភ្លាម ជនរងគ្រោះបាត់បង់ជីវិត១២នាក់ ។

ករណីអគ្គិភ័យនេះ គេសង្ស័យបណ្តាលមកទុស្សេខ្សែភ្លើង ៕ ថាច់ យ៉ាត

Loading...