ទុស្សេខ្សែភ្លើងឆេះផ្ទះ១ខ្នងនៅសៀមរាប

ខេត្តសៀមរាប៖ ទុស្សេខ្សែភ្លើងបង្កឲ្យអណ្តាតភ្លើងឆាបឆេះលំនៅឋានពលរដ្ឋមួយខ្នងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិមណ្ឌល៣ សង្កាត់ ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

សេចក្តីរាយការណ៍ឲ្យដឹងថា ផ្ទះដែលរងការឆេះ ធ្វើអំពីថ្មប្រកសង្គ័សី ទំហំ៥ម៉ែត្រ គុណ១០ម៉ែត្រ មាន៣បន្ទប់ ម្ចាស់ផ្ទះឈ្មោះ យ៉ាន់ ស្រស់ហៅណុយ ភេទប្រុស អាយុ៤៥ឆ្នាំមុខរបរយោធា ។

ហេតុការណ៍អគ្គិភ័យនេះមិនបណ្តាលឲ្យមនុស្សណាម្នាក់រងរបួសឡើង ប៉ុន្តែទ្រព្យសម្បត្តិក្នុងផ្ទះ ត្រូវភ្លើងឆេះម៉ត់គួរឲ្យសោកស្តាយ ។

មូលហេតុនេះអគ្គិភ័យនេះត្រូវគេដឹងថា បណ្តាលមកពីទុស្សេខ្សែភ្លើង។ រថយន្តពន្លត់ អគ្គីភ័យ កងរាជអាវុធហត្ថ ចំនួន១គ្រឿង និងរថយន្តពន្លត់ អគ្គីភ័យអាជ្ញាធរ អប្សារាចំនួន១គ្រឿងទៅបាញ់ទឹកអន្តរាគមន៍ ៕

Loading...