ទូកបុកគ្នានៅសមុទ្រហ្វីលីពីន​បាត់ខ្លួន​១៤នាក់

ឆ្មាំសមុទ្រហ្វីលីពីនបាននិងកំពុងតាមនៅថ្ងៃទី​២៩ ខែមិថុនា ស្វែងរកមនុស្ស ១៤ នាក់ដែលបានបាត់ខ្លួនបន្ទាប់ពីហេតុការណ៍ទូកនេសាទ និងនាវាដឹកទំនិញបានបុកគ្នា ។

ក្រុមមន្រ្តីបាននិយាយថា វាមិនច្បាស់ភ្លាមៗនោះទេ ប្រសិនបើទូកនេសាទបានលិច ហើយការស្វែងរកជនរងគ្រោះកំពុងត្រូវបានរំខានដោយរលកខ្លាំងៗ ។

ឆ្មាំសមុទ្រហ្វីលីពីនបាននិយាយថា នាវា MV Vienna Wood បានបុកជាមួយនាវា FV Liberty 5 ដោយមូលហេតុមិនទាន់ច្បាស់លាស់ នៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមិថុនា នៅប្រហែល ២៧ គីឡូម៉ែត្រ (១៧ ម៉ៃល៍) ពីទីប្រជុំជន Mamburao ក្នុងខេត្ត Mindoro Occidental ភាគខាងត្បូង រដ្ឋធានី Manila ប្រទេសហ្វីលីពីន​ ។

យន្តហោះធុនស្រាល​ល្បាត​ដែនសមុទ្រ១គ្រឿង និងឧទ្ធម្ភាគចក្រ​មួយគ្រឿង​ ចូលរួម​ស្វែងរកជនរងគ្រោះ​នៅថ្ងៃទី​២៩ ខែមិថុនា ។ ជនរងគ្រោះ​មានអ្នកនេសាទ​១២នាក់ និងអ្នក​ដំណើរពីរនាក់​នៅលើ​នាវា Liberty 5 ។​ នេះបើតាម​ការប្រកាស​របស់លោក Armando Balilo អ្នកនាំពាក្យ​ឆ្មាំសមុទ្រ​ហ្វីលីពីន ។

ទូកនេសាទបាននិងកំពុងឆ្ពោះទៅកាន់ទីក្រុងម៉ានីល នៅពេលដែលការប៉ះទង្គិចជាមួយ​នាវាដឹកទំនិញ Liberty 5 បានកើតឡើង។

នាវាដឹកទំនិញ​ដោតទង់ជាតិហុងកុង ដែលជាអ្នកបុកនាវានេសាទនោះ ត្រូវបាន​នាវា​ឆ្នាំឈូងសមុទ្រហ្វីលីពីនមួយគ្រឿង​មកអូស​យកទៅកាន់ក្បែរខាងខេត្ត Batangas ។

នាវា​ដែលមាននាវិក​ចំនួន២០នាក់​នេះ​មិនបានដឹកទំនិញ​អ្វីនោះទេ អំឡុង​ពេលប៉ះទង្គិចគ្នា ។ វាបានគោលដៅ​ទៅកាន់​ប្រទេសអូស្ត្រាលី ៕

Loading...