ទូតថ្មីប៊ុលហ្ការីសន្យាជួយជំរុញឱ្យផលិតផលកម្ពុជា បង្ហាញវត្តមាននៅលើទីផ្សារអឺរ៉ុប

ភ្នំពេញ៖ ឯកឧត្តម អេវហ្គីនី ស្តេវាណូវស្តយឆេវ (Evgueni stefanev stoychev) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋប៊ុលហ្ការីប្រចាំកម្ពុជាបានសន្យាថា ឯកឧត្តមនឹងជំរុញឱ្យមានផលិតផលរបស់កម្ពុជាមានវត្តមាននៅលើទីផ្សារសហគមន៍ អឺរ៉ុប នឹងទាក់ទាញក្រុមហ៊ុនវិនិយោគពីប៊ុលហ្ការី ឬមកពី សហគមន៍ អឺរ៉ុប មកកាន់កម្ពុជា ដើម្បីផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា និងប៊ុលហ្ការីផង និងសហគមន៍អឺរ៉ុបជា មួយប្រទេសអាស៊ានផងដែរ។

ឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យ និងជា អ្នកនាំពាក្យសម្តេចប្រធានរដ្ឋសភាបានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅជំនួបសម្តែងការគួរសម និង ពិភាក្សាការងារកាលពីថ្ងៃទី២៣ខែកុម្ភ:ឆ្នាំ២០១៥នេះនៅវិមានរដ្ឋសភាជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកអគ្គរដ្ឋទូតថ្មីដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយប្រទេសវៀត ណាមបានសម្តែងការអរគុណ ចំពោះសម្តេចប្រធាន ដែលជាអ្នកនយោបាយកំពូលទី២ ដែលបានអនុញ្ញាតឱ្យឯកឧត្តមបានចូលជួបនាពេលនេះ បន្ទាប់ពីបាន ថ្វាយ សារតាំងព្រះករុណាព្រះមហាក្សត្រកម្ពុជាកាលពីសប្តាហ៍មុន។

ឯកឧត្តម Evgueni stefanev stoychev បានលើកឡើងថា ទំនាក់ទំនង កម្ពុជា-ប៊ុលហ្ការីមានតាំងពីយូរយារមកហើយ ហើយឥឡូវទំនាក់ទំនងប្រទេស ទាំងពីរមានការវិវត្ត ដោយប៊ុលហ្ការីបានក្លាយជាសមាជិករបស់ EU ហើយកម្ពុជា ក៏បានក្លាយជាសមាជិករបស់អាស៊ាន ហើយទំនាក់ទំនងនេះកាន់តែពង្រឹង ពង្រីករឹងមាំខ្លាំងក្លាថែមទៀត ។ ឯកឧត្តមទូតបន្តថា ផ្អែកលើទំនាក់ទំនងប្រទេសទាំងពីរមានភាពល្អប្រសើររយៈពេលកន្លងមកនោះ រដ្ឋាភិបាលប្រទេសទាំងពីរ បានជំរុញឱ្យមានទំនាក់ទំនងផ្នែកសេដ្ឋកិច្ចជាមួយកម្ពុជា និងប៊ុលហ្ការីកាន់តែ ឈានទៅមុខមួយកម្រិតថែមទៀត ។

ឯកឧត្តមបានជម្រាបជូនសម្តេចប្រធានថា ចុងឆ្នាំនេះរដ្ឋមន្ត្រីក្រសួងសេដ្ឋ កិច្ចរបស់ប៊ុលហ្ការីនឹងមកទស្សនកិច្ចនៅកម្ពុជា ហើយពេលនោះនឹងមានការចុះ MOU ជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជ កម្មនៃប្រទេសកម្ពុជាផងដែរ ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអបអរសាទរចំពោះឯកឧត្តម Evgueni stefanev stoychev ដែលត្រូវបានរដ្ឋាភិបាលប៊ុលហ្ការីតែងតាំងជាឯក អគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជានោះ ។ ក្នុងនាមរដ្ឋសភា សម្តេចបានវាយតម្លៃខ្ពស់ចំ ពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ និងបានលើកឡើង ថា ក្រោយរំដោះថ្ងៃ៧មករាឆ្នាំ១៩៧៩ នៅពេលដែលកម្ពុជាទើបរំដោះពីរបប ប៉ុល ពត នោះប៊ុលហ្ការី គឺជាប្រទេសមួយបានផ្តល់ជំនួយមនុស្សធម៌យ៉ាងច្រើន ហើយបានជួយបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជាផងដែរ ។ ជាងនេះ ទៀតក្នុងដើមឆ្នាំ១៩៩០ ប៊ុលហ្ការីបានបញ្ជូនកងកម្លាំង ក្នុងក្របខ័ណ្ឌអង្គការ សហប្រជាជាតិ (UNTAC) មកចូលរួម ដើម្បីស្វែងរកសន្តិភាពជូនកម្ពុជា ដែល ប្រជាជនកម្ពុជាចងចាំជានិច្ច ។

សម្តេចប្រធានបន្ថែមថា ក្នុងនាមប្រជាជនកម្ពុជា សម្តេចមានសេចក្តីរីក រាយ និងមានមោទនភាពចំពោះទំនាក់ទំនងល្អប្រសើរនេះ ហើយសម្តេចនឹង ជួយជំរុញកិច្ចសហប្រតិបត្តិការដ៏ប្រពៃនេះឱ្យបានគង់វង្សបន្តទៀត ។ សម្តេចក៏បានសន្យាថានឹងជួយគាំទ្រចំពោះបេសកកម្មការទូតរបស់លោកទូត ដើម្បីឱ្យ ទទួលជោគជ័យ ។ ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិរដ្ឋសភានឹងបង្កើតឱ្យមានក្រុមមិត្ត ភាពសភាកម្ពុជា-ប៊ុលហ្ការី ដើម្បីឱ្យកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទ ពិសោធន៍គ្នាទៅវិញទៅមកប្រសើរថែមទៀត៕

Heng Samrin (2)

Heng Samrin (3)

Heng Samrin (4)

Heng Samrin (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *