ទូត​អង់គ្លេស អំពាវនាវ​ពលរដ្ឋ​កម្ពុជា ឲ្យ​ប្រើប្រាស់ សេវាកម្ម​រថយន្តក្រុង ក្រោយពេល​ជិះ​សាកល្បង​

ភ្នំពេញ៖ ស្ថានទូត​នៃ​ចក្រភព​អង់គ្លេស ប្រចាំ​នៅ​កម្ពុជា បាន​ឲ្យ​ដឹងថា លោក បៀ​ល ឡង​ហ៊ើ​រ​ស្ទ៍ ( Bill Longhurst) ឯកអគ្គរាជទូត​អង់គ្លេស ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សាកល្បង ជិះ​រថយន្តក្រុង​សា​ធាណៈ នៅក្នុង​ទីក្រុង​ភ្នំពេញ ជា​លក្ខណៈ​ឯកជន នៅក្នុង​សប្តាហ៍​នេះ ហើយក៏​បានចេញ​សារ​មួយ ជំរុញ និង​លើកទឹកចិត្ត ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ប្រើប្រាស់​សេវាកម្ម សាធារណៈ មួយ​នេះ ។​
​ ​
​បន្ទាប់ពី​សាកល្បង​ជិះ​រថយន្តក្រុង​សា​ធាណៈ នៅក្នុង​ទីក្រុង​ភ្នំពេញ លោក​ឯកអគ្គរាជទូត​អង់គ្លេស បាន​អះអាងថា នេះ​គឺជា​ការធ្វើដំណើរ​ដ៏​អស្ចារ្យ​មួយ នៅពេល​លោក បានរួម​ដំណើរ ជាមួយនឹង​ពលរដ្ឋ​កម្ពុជា មួយចំនួន នៅលើ​រថយន្តក្រុង ។​
​ ​
​លោក​ឯកអគ្គរាជទូត បាន​មានប្រសាសន៍ថាៈ “​ផ្លូវ​គឺ​វា​អាច​ផ្តល់​ផាសុកភាព ហើយ​សំបុត្រ​ទៀតសោត គឺ​វា​អាច​ទទួលយកបាន​”​។​ លោក បៀ​ល ឡង​ហ៊ើ​រ​ស្ទ៍ ក៏បាន​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា និង​អ្នកដំណើរ​ទាំងអស់ ប្រើប្រាស់​រថយន្តក្រុង សាធារណៈ​នេះ ។

​លោក​បាន​បញ្ជាក់ថាៈ “​ខ្ញុំ​សូម​លើកទឹកចិត្ត អ្នក​គ្រប់គ្នា ឲ្យ​ប្រើប្រាស់​រថយន្តក្រុង សាធារណៈ​នេះ នៅក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​” ។​
​ ​
​លោក​ឯកអគ្គរាជទូត បាន​បន្តទៀតថា កាល​ពេលដែល​លោក​រស់នៅ និង​ធ្វើការ​នៅក្នុង ទីក្រុង​ឡុង​ដ៏ លោក​ក៏​ជា​អ្នក​ដែល​ប្រើប្រាស់ នូវ​ប្រព័ន្ធ​ឡានក្រុង​សាធារណៈ រាល់ថ្ងៃ ។​
​ ​
​លោក​បាន​អះអាងថា បើសិនជា​មិនមាន​ឡានក្រុង​ទេ ស្ថានភាព​ចរាចរណ៍ នឹងមាន​ការកកស្ទះ​ខ្លាំង ដូច្នេះ លោក​ស​ង្ឈឹ​ម​ថា បណ្តាញ​រថយន្តក្រុង នឹង​កើនឡើង​ឆាប់ៗ ហើយ​នៅពេលនោះ អ្នក​ទាំងអស់គ្នា នឹង​មើលឃើញ​ការថយចុះ នៃ​ស្ថានភាព​ធូរស្រាល ផ្នែក​ចរាចរណ៍​។​
​ ​
​នៅក្នុង​ទីក្រុង​ភ្នំពេញ នៅពេល​បច្ចុប្បន្ននេះ មាន​រថយន្តក្រុង​សាធារណៈ​នេះ ចំនួន​៣ ខ្សែ​គឺ​៖ ខ្សែ​ទី​១.​ចំងាយ​ប្រមាណ​ជា ១៧ គីឡូម៉ែត្រ ពី​គីឡូម៉ែត្រ​លេខ​៩ នៅ​ខណ្ឌឫស្សីកែវ កាត់​មហាវិថី​ព្រះមុនីវង្ស ទៅ​ផ្សារ​ច្បារអំពៅ​។
​ខ្សែ​ទី​២. គឺ​ចំងាយ ១៤ គីឡូម៉ែត្រ ពី​ផ្សារ​រាត្រី ទៅ​ទីក្រុង​តាខ្មៅ ខេត្តកណ្តាល​។​ ខ្សែ​ទី​៣. គឺ​ចំងាយ ១៥ គីឡូម៉ែត្រ ពី​ផ្សារ​រាត្រី ទៅ​ចោមចៅ​។​

​ផ្លូវ​រថយន្តក្រុង​ទាំងនេះ មាន​កន្លែង​ឈប់ ដាក់​អ្នកដំណើរ សរុប​ទាំងអស់​ចំនួន ៨៦ កន្លែង ហើយ​ដើម្បី​ពង្រីក សេវា​កម្មនេះ បន្ថែមទៀត​នោះ សាលា​រាជធានី មាន​ផែនការ និង​រៀបចំ បង្កើត​ខ្សែ​ឡានក្រុង​នេះ ឲ្យ​ដល់ ១៨ ខ្សែ ពាសពេញ​រាជធានី​ភ្នំពេញ​៕

Bill Longhurst

britain bus in Phnom Penh

Loading...

Leave a Reply

Your email address will not be published. Required fields are marked *