ទូទាំងប្រទេស៖ បង្ក្រាបករណីជួញដូរ និងប្រើប្រាស់ថ្នាំញៀនចំនួន១៥ករណី ឃាត់ជនសង្ស័យ៣៦នាក់

ភ្នំពេញៈ ជនសង្ស័យ៣៦នាក់ (ស្រី២នាក់) រួមទាំងថ្នាំញៀនមេតំហ្វេតាមីន(ice) សរុប ១២២១,៩៦ក្រាម និង១៤កញ្ចប់តូច ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះបង្ក្រាបនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ ។

របាយការណ៍បានបង្ហាញថា អាជ្ញាធរមានសមត្ថកិច្ច បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ថ្នាំញៀនចំនួន១៥ករណី ឃាត់ជនសង្ស័យ៣៦នាក់ ដោយបានដកហូតថ្នាំញៀនមេតំហ្វេតាមីន(ice) សរុប ១២២១,៩៦ក្រាម និង១៤កញ្ចប់តូច។

ក្នុងប្រតិបត្តិការបង្ក្រាបទាំង១៥ករណីនេះ គឺមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាប៥ករណី បន្ទាយមានជ័យ១ករណី ស្ទឹងត្រែង១ករណី ស្វាយរៀង១ករណី តាកែវ១ករណី ត្បូងឃ្មុំ១ករណី ព្រៃវែង១ករណី និងរាជធានីភ្នំពេញ៤ករណី ៕

Loading...