ទូរស័ព្ទរាប់ពាន់គ្រេឿង ត្រូវមន្រ្តីគយចុះរឹបអូស ក្រោយពីត្រួតពិនិត្យឃើញថា សង្ស័យគ្មានការបង់ពន្ធ

ភ្នំពេញ៖ទូរស័ព្ទមា៉កHUAWEI ជាផលិតផលរបស់ចិន នៅរសៀលថ្ងៃច័ន្ទទី២៦តុលា ២០១៥ត្រូវបានមន្រ្តីគយនិងរដ្ឋាករសាខារាជធានីភ្នំពេញ ចុះត្រួតពិនិត្យឆែកឆេរនិងរឹបអូស ក្រោយពីទូរស័ព្ទទាំងនេះ ត្រូវដាក់តាំងលក់សង្ស័យគ្មានការបង់ពន្ធ ។
រយះពេលជាង៤មោ៉ង គិតចាប់តាំងពីមោ៉ង១២ថ្ងៃត្រង់រហូតដល់មោ៉ងជាង៤រសៀលថ្ងៃទី២៦តុលា២០១៥ ទូរស័ព្ទរាប់រយកេសស្មើនិងរាប់ពាន់គ្រេឿង ត្រូវបានមន្រ្តីគយចុះត្រួតពិនិត្យនិងដកហូត ក្រោយពីមានការចូលរួមសហការពីកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក នៅចំណុចទីតាំង១៥D ផ្លូវ២៣០ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។
លោក ផេ សុមុនី ប្រធានសាខាគយនិងរដ្ឋាករ សាខារាជធានីភ្នំពេញ មិនបានផ្តល់បទសម្ភាសន៍ជាមួយខេមប៉ុស្តិ៍ទេ ខណ:អ្នកយកព័ត៏មានសាកសួរថា ពាក់ព័ន្ធនិងករណីអ្វី អត់បង់ពន្ធរឺយា៉ងណា ។
ប្រជាពលរដ្ឋ បាននិយាយថា កន្លងមកមន្រ្តីគយជាច្រើននាក់រងការរិះគន់ថា ចល័តតាមផ្លូវឬតាមខេត្តនិងរាជធានីចុះបង្រ្កាបទំនិញអត់បង់ពន្ធ ប៉ុន្តែទំនិញទាំងនេះមិនត្រូវបានផាកពិន័យជាលុយបង់ចូលរដ្ឋឡើយ ។ ហើយគយយូរយារណាស់មកហើយមិនដែលបង្រ្កាបទំនិញអត់ពន្ធនោះទេ រួមបញ្ចូលទាំងយាន្តជំនិះគ្រប់ប្រភេទ និងទូរស័ព្ទដៃឧបករណ៍ប្រើប្រាស់ជាដើម ។
ថ្មីៗនេះប្រមុខរដ្ឋាភិបាលសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី បានដាក់តេឿនឱ្យមន្រ្តីគយមានចំណាត់ការឡើងវិញចំពោះទំនិញអត់ពន្ធ ៕

26-10-201561301

61302

61303

61304

61305

61306

61307

Loading...

Leave a Reply

Your email address will not be published. Required fields are marked *