ទូរស័ព្ទ ​ហៅ​សា​ហាយ​ប្រពន្ធ​មកចាក់​សម្លាប់ សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​

ខេត្តកំពង់ស្ពឺ ៖ បុរស​ពីរ​នាក់​ដែល​ត្រូវជា​មេជាង និង​កូនជាង ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ព្រឹក​មិញ​នេះ ក្រោយពី​ធ្វើ​សកម្មភាព​ចាក់​សម្លាប់​បុរស​ម្នាក់​បណ្តាល​ឲ្យ​ស្លាប់ នៅ​ចំណុច​ភូមិ​តា​ដេ​ស ស្រុក​ឳ​រ៉ា​ល់ ព្រោះតែ​ខឹង​បុរសរងគ្រោះ​លួច​សា​ហាយ​ស្មន់​ជាមួយ​ប្រពន្ធ​ខ្លួន។​

​បើតាម​លោក​វរៈសេនីយ៍ត្រី ស៊ុប ប៊ុនធឿន អធិការ​ស្រុក​ឳ​រ៉ា​ល់​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំងពីរ​នាក់ មានឈ្មោះ សែន លី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​មុខរបរ​ជាជាង​គោយន្ត និង​ទី​២​ឈ្មោះ ប៉ាន់ សារ៉ាន់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​កូនជាង​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ អន រដ្ឋា ហៅ​ណុប ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឈើ​នាង។​

​តាម​សមត្ថកិច្ច​ថា ជនរងគ្រោះ​បាន​លបលួច​មាន​ស្នេហា​ជាមួយ​ប្រពន្ធ​ជនសង្ស័យ​។ ដោយ​ដឹង​ពី​សកម្មភាព​ផិតក្បត់​នោះ ជនសង្ស័យ​បាន​ទូរស័ព្ទ​ហៅ​ជនរងគ្រោះ​មក​ផ្ទះ​ខ្លួន បន្ទាប់មក​ក៏​ធ្វើ​សកម្មភាព​ព្រួត​ចាក់ទៅលើ​ជនរងគ្រោះ​ចំ​ដើមទ្រូង បណ្តាល​ឲ្យ​ស្លាប់​នៅមុខ​ផ្ទះ​។ ក្រោយមក​ជនសង្ស័យ​យក​ម៉ូតូ​ជនរងគ្រោះ​ទៅ​ដុតចោល​ទៀត៕

09_21_2015_05_20_45a89 09_21_2015_05_20_45a8921123 09_21_2015_05_20_45a89342345

Loading...

Leave a Reply

Your email address will not be published. Required fields are marked *