ទួ​រ​គី​ធ្វើ​ប្រតិបត្តិការ​បាញ់ប្រហារ​ទៅ​លើ​ក្រុម​ឧទ្ទាម​ឃើ​ដ​ភាគ​ខាងជើង​ស៊ី​រី​

​នាយក​រដ្ឋមន្ត្រី​ទួរគី លោក​ Ahmet​ Davutoglu​ បាន​ប្រកាស​ថា​ កងកម្លាំង​យោធា​ប្រទេស​ទួ​រ​គី​ចាប់ផ្តើម​ធ្វើ​ប្រតិបត្តិការ​បាញ់ប្រហារ​ប្រឆាំង​ទៅ​លើ​ក្រុម​ឧទ្ទាម​ជនជាតិ​ឃើ​ដ​ ស្ថិត​នៅ​ភាគ​ខាងជើង​ទឹកដី​ប្រទេស​ស៊ី​រី​ និង​បាន​ទាមទារ​ឲ្យ​ក្រុម​នេះ​ដកខ្លួន​ចេញពី​ទឹកដី​ដែល​ពួក​គេ​ដណ្តើម​បាន​នោះ​ជា​បន្ទាន់​ ។​

​សហរដ្ឋអាមេរិក​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទួ​រ​គី​ត្រូវ​បញ្ឈប់​សកម្មភាព​បាញ់ប្រហារ​ទៅ​លើ​ក្រុម​ឧទ្ទាម​ឃើ​ដ​ខាងលើ​នេះ​ ប៉ុន្តែ​ត្រូវ​ផ្តោត​សកម្មភាព​សំខាន់​នៅ​ក្នុង​ការ​វាយប្រហារ​ក្រុម​រដ្ឋ​អិ​ស្លា​ម​ IS​ នៅ​លើ​ផ្ទាល់​ដី​នោះ​វិញ​ ។​

​នៅ​ខណៈ​នេះ​ដែរ​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ទួ​រ​គី​ បាន​បង្ហើប​ថា​ នៅ​ពេល​នេះ​ ទួ​រ​គី​ និង​កងកម្លាំង​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​មាន​សកម្មភាព​រួម​គ្នា​ក្នុង​ការ​បោសសម្អាត​ក្រុម​ឧទ្ទាម​ក្នុង​ទឹកដី​ស៊ី​រី​ ។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ មហាអំណាច​ពិភពលោក​បាន​សម្រេច​ព្រមព្រៀង​ឈាន​ដល់​ការ​ចុះ​កិច្ចព្រមព្រៀង​ឈប់​បាញ់​រយៈពេល​១​ស​ប្តា​ហ៍​នៅ​ទូ​ទាំង​ប្រទេស​ស៊ី​រី​ ។​

​ក្នុង​ចំណោម​គោលដៅ​វាយប្រហារ​ទាំងឡាយ​របស់​កងកម្លាំង​ទួ​រ​គី​ គឺ​មាន​បន្ទាយ​កងទ័ព​ជើង​អាកាស​ Menagh​ ផង​ដែរ​ ដែល​បន្ទាយ​កងទ័ព​ជើង​អាកាស​នេះ​ ជាទី​តាំង​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​អិ​ស្លា​ម​ជ្រុលនិយម​ស៊ី​រី​ ហើយ​កាលពី​ពេល​ថ្មីៗ​នេះ​ត្រូវ​ក្រុម​ឧទ្ទាម​ជនជាតិ​ឃើ​ដ​ ឬ​ដែល​គេ​ស្គាល់​ថា​ ក្រុម​ YPG​ នោះ​ ដណ្តើម​គ្រប់គ្រង​វិញ​ ។​

​មាន​ប្រសាសន៍​តាម​កញ្ចក់​ទូរទស្សន៍​ នាយក​រដ្ឋមន្ត្រី​ទួ​រ​គី​ លោក​ Davutoglu​ បាន​ព្រមាន​ថា​ កងកម្លាំង​យោធា​ទួ​រ​គី​អាច​ប្រតិបត្តិការ​សងសឹក​ ប្រសិនបើ​ក្រុម​ YPG​ មិន​ព្រម​ចាក​ចេញពី​បន្ទាយ​កងទ័ព​ជើង​អាកាស​ Menagh​ ដែល​លាតសន្ធឹង​នៅ​ភាគ​ខាងត្បូង​ទីក្រុង​ Azaz​ ជិត​ព្រំដែន​ជាមួយ​ទួ​រ​គី​ទេ​នោះ​ ។​

​រដ្ឋាភិបាល​ទួ​រ​គី​បាន​យល់​ឃើញ​ថា​ ក្រុម​ YPG​ មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​ទ័ពព្រៃ​ឃើ​ដ​ មក​ពី​គណបក្ស​ពលករ​ជនជាតិ​ឃើ​ដ​ PKK​ ដែល​បង្កើន​យុទ្ធនាការ​វាយប្រហារ​ប្រឆាំង​ទៅ​លើ​កងកម្លាំង​សន្តិសុខ​នៅ​ក្នុង​ទឹកដី​ទួ​រ​គី​ក្នុង​រយៈពេល​រាប់​ទសវត្សរ៍​មក​ហើយ​ ។​

​នាយក​រដ្ឋមន្ត្រី​ទួ​រ​គី​ លោក​ Davutoglu​ បាន​ចោទប្រកាន់​ក្រុម​ឧទ្ទាម​ជនជាតិ​ឃើ​ដ​ថា​ ជា​អ្នក​វាយប្រហារ​សម្លាប់​រង្គាល​ទៅ​លើ​ក្រុម​ជនជាតិភាគតិច​Arabs​ និង​ពលរដ្ឋ​ទួ​រ​គី​ ដែល​ជា​បទឧក្រិដ្ឋ​មួយ​ស្ថិត​នៅ​ក្នុង​ចំណោម​បទឧក្រិដ្ឋ​កម្ម​សង្គ្រាម​។​

​លោក​ John​ Kirby​ អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​រិ​កបាន​ថ្លែង​ដោយ​ជំរុញ​ផង​ដែរ​ ដល់​ក្រុម​ YPG​ ថា​ មិន​ត្រូវ​ទាញ​យក​ប្រយោជន៍​ក្នុង​សភាពការណ៍​បច្ចុប្បន្ន​នេះ​ដើម្បី​ដណ្តើម​គ្រប់គ្រង​ដែនដី​បន្ត​ទៀត​នោះ​ឡើយ​ ។​ លោក​ Kirby​ បាន​បញ្ជាក់​ថា​ ទាំង​កងកម្លាំង​យោធា​ទួ​រ​គី​ និង​ទាំង​ក្រុម​ YPG​ សុទ្ធតែ​កំពុង​ទទួល​រង​ការ​គំរាមកំហែង​ពី​ក្រុម​រដ្ឋ​អិ​ស្លា​ម​ដូច​គ្នា​ ហើយ​ដែល​ក្រុម​សកម្មប្រយុទ្ធ​ទាំងនោះ​បាន​ស្ថិត​នៅ​ភាគ​ខាងកើត​ទីក្រុង​ Azaz​ ។​ លោក​ Kirby​ បាន​បញ្ជាក់​ទៀត​ថា​ យើង​បន្ត​លើកទឹកចិត្ត​ដល់​គ្រប់​ភាគី​ទាំងអស់​ឲ្យ​ផ្តោត​សំខាន់​ទៅ​លើ​ការ​គំរាមកំហែង​ពី​ក្រុម​រដ្ឋ​អិ​ស្លា​ម​ ដែល​មិន​ចេះ​ស្រាកស្រាន្ត​ទាំងនេះ​ ។​

​កាលពី​ចុង​ស​ប្តា​ហ៍​មុន​នេះ​ លោក​ Mevlut​ Cavusoglu​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ទួ​រ​គី​បាន​ថ្លែង​ថា​ កងកម្លាំង​យោធា​ទួ​រ​គី​ និង​កងកម្លាំង​យោធា​របស់​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​អាច​រួម​គ្នា​នៅ​ក្នុង​ប្រតិបត្តិការ​ផ្ទាល់​ដី​ប្រឆាំង​ជាមួយ​ក្រុម​រដ្ឋ​អិ​ស្លា​ម​ IS​ ។​

​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ទៅ​កាន់​បន្ទាយ​កងទ័ព​ជើង​អាកាស​ទួ​រ​គី​ Incirlik​ ដើម្បី​បើក​យុទ្ធនាការ​វាយប្រហារ​ពីលើ​ដែនអាកាស​ប្រឆាំង​ទៅ​លើ​ក្រុម​រដ្ឋ​អិ​ស្លា​ម​ IS​ ។​ នេះ​បាន​តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ការ​បរទេស​ទួ​រ​គី​ លោក​ Mevlut​ Cavusoglu​ ។​

​នៅ​ពេល​បច្ចុប្បន្ន​នេះ​ សហរដ្ឋអាមេរិក​បាន​ចាប់ផ្តើម​យុទ្ធនាការ​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ដោយ​ការ​លុកលុយ​នៅ​លើ​ផ្ទាល់​ដី​ ខណៈ​ដែល​ទីក្រុង​មូ​ស្គូ​បាន​ព្រមាន​ប្រឆាំង​ចំពោះ​សកម្មភាព​របស់​អា​មេ​រិ​ក​ ដោយ​បញ្ជាក់​ថា​ សកម្មភាព​នោះ​អាច​នាំ​ឲ្យ​មាន​សង្គ្រាមត្រជាក់​ ។​

​មហាអំណាច​ពិភពលោក​ទើបតែ​បាន​ព្រមព្រៀង​គ្នា​ជា​ឯកច្ឆន្ទ​ទៅ​លើ​កិច្ចព្រមព្រៀង​ឈប់​បាញ់​នៅ​ទូ​ទាំង​ប្រទេស​ស៊ី​រី​ ក្នុង​រយៈពេល​១​ស​ប្តា​ហ៍​ដើម្បី​ឲ្យ​ក្រុម​ផ្តល់​ជំនួយ​មនុស្សធម៌​ចូល​ទៅ​កាន់​ទីនោះ​សង្គ្រោះ​អាយុជីវិត​ពលរដ្ឋ​ដែល​កំពុង​អត់ឃ្លាន​ និង​ខ្វះ​ស្បៀងអាហារ​នោះ​ ៕​

1

2

3

Loading...

Leave a Reply

Your email address will not be published. Required fields are marked *