ទើប​ចេញពី​ពន្ធនាគារ​ថ្មីៗ​ មក​លួច​ម៉ូតូ​ត្រូវ​ប៉ូលិស​ចាប់​បញ្ចូល​ទ្រុង​ជា​ថ្មី​ម្តងទៀត​

​ខេត្តកំពង់ចាមៈ​ អតីត​ទណ្ឌិត​ធ្លាប់​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ច្រើន​លើក​មក​ហើយ​ ពេល​ចេញ​មក​វិញ​ មិន​រាងចាល​នៅ​តែ​ប្រកប​មុខរបរ​ចាស់​ លួច​កាច់​សោរ​ម៉ូតូ​ទៀត​ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ទៅ​ព្រះរាជអាជ្ញា​ចោទប្រកាន់​ដាក់​ពន្ធនាគារ​ជា​ថ្មី​ម្តងទៀត​។​

​លោក​សី​ គ​ន្ធា​ នគរបាល​ចរាចរ​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​៦​ ខែមករា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​១២​និង​៤០​នាទី​លោក​ និង​នគរបាល​២​នាក់​ទៀត​កំពុង​យាម​ប្រចាំការ​នៅ​ផ្លូវ​ថ្មី​ ត្រង់​ចំណុច​ច្រកចូល​ភោជនីយដ្ឋាន​លំហែរ​ថ្មី​ ។​

​ពេល​នោះ​ លោក​បានឮ​សំឡេង​ប្រជាពលរដ្ឋ​ស្រែ​កថា​ ចោរៗ​នៅ​ផ្លូវ​ចូល​ភូមិ​បឹង​ស្នាយ​ ដែល​ជិត​កន្លែង​របស់​លោក​យាម​ប្រចាំការ​ ហើយ​ឃើញ​មាន​ប្រជាពលរដ្ឋ​៤​ទៅ​៥​នាក់​កំពុង​ដេញ​តាម​ជនសង្ស័យ​ម្នាក់​ដែល​ជិះ​ម៉ូតូ​ស្កូ​ពី​ ពណ៌​ក្រហម​ ភ្លាម​នោះ​លោក​(​គ​ន្ធា​)​ និង​មិត្ត​នគរបាល​ ជាមួយ​ប្រជាពលរដ្ឋ​បាន​ចេញ​អន្តរាគមន៍​ព័ទ្ធ​ចាប់​ជនសង្ស័យ​រហូត​ដល់​ចាប់ខ្លួន​ជនសង្ស័យ​បាន​ តាម​ការ​ចង្អុលបង្ហាញ​ពី​ជន​រង​គ្រោះ​ម្ចាស់​ម៉ូតូ​ផង​ដែរ​។​

​ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ​ មួន​ បញ្ញា​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រែកជីក​ សង្កាត់​សំបួរមាស​ ក្រុង​កំពង់ចាម​ ខេត្តកំពង់ចាម​ ជា​មុខសញ្ញា​ចាស់​ ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​ និង​ធ្វ​សកម្មភាព​លួច​កាច់​សោ​ម៉ូតូ​ជា​ច្រើន​លើក​រួច​មក​ហើយ​ និ​ធ្លាប់​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ច្រើន​ដង​មក​ហើយ​ដែរ​។​

​តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ ទណ្ឌិត​ មួន​ បញ្ញា​ នេះ​ទើបតែ​ចេញពី​ពន្ធនាគារ​ថ្មី្ៗ​។​ តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ ដោយ​បញ្ជាក់​ថា​ មុន​ពេល​ធ្វើ​សកម្មភាព​ ខ្លួន​បាន​ដើរ​តាម​ផ្លូវ​ នៅ​ភូមិ​បឹង​ស្នាយ​ ហើយ​បានឃើញ​ម៉ូតូ​ស្គូ​ពី​នេះ​មាន​សោ​នៅ​ជាប់​កុងតាក់​ស្រេច​ ដាក់​ទុក​ផ្ទះ​ស្ត្រី​ឈ្មោះ​ លី​ ណា​រិ​ន​ អាយុ​៣៦​ឆ្នាំ​ រស់នៅ​ភូមិ​បឹង​ស្នាយ​ សង្កាត់​សំបួរមាស​ ។​ ឃើញ​ដូច្នោះ​ ខ្លួន​(​មុខសញ្ញា​)​បាន​ចូល​ទៅ​យក​ជិះ​ចេញ​មក​ក្រៅ​បន្តិច​ក៏​ត្រូវ​ម្ចាស់​ឃើញ​ទាន​ ស្រែកហៅ​ឲ្យ​គេ​ជួយ​ ហើយ​ភ្លាម​នោះ​ ប៉ូលិស​ក៏​ចេញ​មក​ចាប់ខ្លួន​តែ​ម្តង​។​

​លោក​សុខ​ សំបូរ​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ មួន​ បញ្ញា​ ត្រូវ​ឃាត់ខ្លួន​បណ្តោះអាសន្ន​ដើម្បី​បំពេញ​សំណុំ​ឯកសារ​បញ្ជូន​ទៅ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ចាម​៕​ សុ​.​ភ័​ណ្ឌ​

IMG-20150107-WA0013

IMG-20150107-WA0014

Loading...

Leave a Reply

Your email address will not be published. Required fields are marked *