ទៀតហើយ!ដកកាំភ្លើងភ្ជង់គំរាមយុវជនម្នាក់ គ្រាន់តែរឿងគ្រោះថ្នាក់ចរាចរណ៍តិចតួច

ភ្នំពេញ ៖ បុរសម្នាក់អួតអាងថាខ្លួនជាមន្ត្រីកងរាជអាវុធហត្ថនិងមានតួនាទីជានាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ បានដកកាំភ្លើងភ្ជង់គំរាមយុវជនម្នាក់ រឿងគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច ។ ឥរិយាបថរបស់មន្ត្រីខាងលើនេះប្រជា ពលរដ្ឋ បានសម្តែងការហួសចិត្តដោយ ភ្លេចថាខ្លួនមានតួនាទីប្រតិបត្ត និងគោរពច្បាប់មុនគេ ដើម្បីលំអានដល់ពលរដ្ឋដទៃ ប៉ុន្តែមន្ត្រីអាវុធហត្ថរូបនេះបែជាហ៊ានដកកាំភ្លើងគំរាមប្រជាពលរដ្ឋទៅវិញខណៈពេលនេះស្គាល់ទាំងមុខស្គាល់ទាំងស្លាក លេខរថយន្តសង្ឃឹមថា ថ្នាក់លើនឹងមានវិធានការចំពោះមន្ត្រីម្នាក់នេះផងចុះ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឲ្យមានការគំរាមយុវជនខាងលើធ្វើឲ្យនាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនម្នាក់ ហ៊ាន ដល់ការដកកាំភ្លើងគំរាមពលរដ្ឋ បានកើតឡើងកាលពីវេលាម៉ោង៤៖៣០នាទីទៀបភ្លឺថ្ងៃទី១០ខែមករាឆ្នាំ២០២១ នៅ ចំណុចម្តុំផ្សារធំថ្មី ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគាត់ឃើញ រថយន្តព្រូស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ 2AC-9367 បើកបរដោយបុរសម្នាក់ដែលមានកាំភ្លើង បានបើករថយន្តស្របគ្នាតាមបណ្តោយផ្លូវលេខ ៧៣ផ្សារធំថ្មី ហើយរថយន្តនេះបើកកៀរម៉ូតូបណ្តាលឲ្យដួល រួចបានដកកាំភ្លើងពីចង្កេះថែមទាំងស្រែកគំរាមថា «ហែងចង់ យ៉ាងម៉េច» ។ អ្នកឃើញហេតុការណ៍ដដែលបន្តថា ភ្លាមៗនោះជនរងគ្រោះបានលើកដៃសុំកុំបាញ់គាត់អី ។

ពេលនោះប្រជាពលរដ្ឋបានរត់មកជួយជនរងគ្រោះដែលដួលម៉ូតូ ដោយបានបាក់ដងកាំបិតនិងត្រូវត្រង់ប្រអប់ជើងបញ្ជូន ទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ។ បន្ទាប់មក ជនបង្ក នៅតែបន្តសំញែងកាំភ្លើងនៅមុខសមត្ថកិច្ចដដែលៗ ទើបសមត្ថ កិច្ចសុំដកទុកសិន ហើយជនបង្កបានប្រគល់អោយតែសំបកកាំភ្លើងទេ ដោយមិនប្រគល់គ្រាប់អោយនោះទេរួចបាន ស្រែកគំហកដាក់សមត្ថកិច្ច ថែមទៀតផង ។

ជាមួយគ្នានេះដែរជនបង្ករូបនេះបានស្រែកប្រកាសខ្លួនក្តែងៗថា«ខ្លួនមានមុខងារជាមន្ត្រីកងរាជអាវុធហត្ថនិងមានតួនាទីជានាយករងមជ្ឈមណ្ឌលញមុខស្គាល់ទាំងផ្លាកលេខឡានសង្ឃឹមថា ថ្នាក់លើនឹង មានវិធានការផងដែរ ៕

Loading...