ទោះជាបទបញ្ជាសម្តេចតេជោ ហ៊ុន សែន ក៏មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះមិនហ៊ាន បង្រ្កាប រថយន្តរបស់លោកឧត្តមសេនីយ៍ ធី បាញ់ ដែរ

ក្រចេះ ៖ កាលពីថ្មីកន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន ដាក់បទបញ្ជាយ៉ាងក្តៅគគុក ឲ្យនាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាការកងរាជអាវុធហ ត្ថ លើផ្ទៃប្រទេស ដឹកនាំក្រុមការងារបង្ក្រាបបទល្មើសព្រៃឈើ តែក្នុងនោះគេពុំឃើញមានការបង្រ្កាបរថយន្តរបស់លោក សក្តិប្រាំ ថន ប៊ុនធី (ហៅ ធីីបាញ់) ដែលទើបតែត្រៀមឡើងជាឧត្តមសេនីយ៍ ដោយសារឥទ្ធិពលឈើប្រណិត។

នៅក្នុងខេត្តក្រចេះ តាំងពីក្មេង៥ឆ្នាំរហូតដល់៩០ឆ្នាំ អ្នកណាក៏ស្គាលលោក ថន ប៊ុនធី (ហៅ ធីីបាញ់) ដែល មហាជនឲ្យឈ្មោះថា ជាកំពូលជនឧក្រិដ្ឋបំផ្លាញព្រៃឈើ ដោយយកឋានៈបុណ្យសក្តិកមកកាងមុខរបរខុស ច្បាប់របស់ខ្លួនដើម្បីសូកប៉ាន់ ថ្នាក់ដឹកនាំ និងសមត្ថកិច្ចនៃខេត្តក្រចេះ ឲ្យកើតជំងឺស្ពឹកដៃជើង ក៏ដូចជាអសមត្ថភាពក្នុងការបង្រ្កាប រថយន្តរាប់សិនគ្រឿង ដែលកំពុងតែធ្វើសកម្មភាពដឹកជញ្ជូន និងប្រមូលទិញ ផ្តាច់មុខពីខេត្តក្រចេះ ដើម្បីដឹកជញ្ជូនទៅកាន់ប្រទេសវៀតណាម។

ឈ្មួញឈើប្រណិតដុះស្លែ ឈ្មោះ ធី បាញ់ គឺជាបុគ្គលជាជើងខ្លាំងម្នាក់ ដែលហ៊ានប្រឆាំងនិងបទបញ្ជាសម្តេចនាយក រដ្ឋមន្ត្រីតេជោ ហ៊ុន សែន ជាក់ស្តែងកាលសប្តាហ៍មុននេះ រថយន្តដឹកឈើប្រណិតរបស់លោក ធី បាញ់ ត្រូវបានសមត្ថកិច្ចឃាត់ ចំនួន៨ឡាន កាលពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០១៨ តែតាមប្រភព ក្រោយពីសមត្ថ កិច្ចមេព្រៃ បានឃាត់បានតែប៉ុន្មានដង្ហើមចង្រិត រថយន្តទាំងនោះដែលសុទ្ធតែឈើប្រណិតពេញទាំង៨ឡាន ត្រូវបានដោះលែងដោយរលូន ក្រោមការសំណែនជាង ១០ ម៉ឺនដុល្លាអាមេរិក ។

លោក ធី បាញ់ គឺជាមនុស្ស គឺជាមនុស្សធ្លាប់មានរឿងអាស្រូវជាច្រើន ជាក់ស្តែង កាលពីយប់ថ្ងៃទី២៤ ឈានចូលថ្ងៃទី២៥ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅ កាលនោះ ក្រុមលោក ធី បាញ់ បានប៉ះ ទង្គិចជាមួយកម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំដោយ លោក ហាក់ ហ៊ាន ព្រះរាជ អាជ្ញារង អមសាលាដំបូងខេត្តក្រចេះ ស្ថិតក្នុងឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ មានការផ្ទុះអាវុធបណ្តាលឱ្យគ្រាប់ ផ្លាតទៅត្រូវស្ត្រីកូនខ្ចីម្នាក់រងរបួស ។ ករណីផ្ទុះអាវុធបាញ់ប្រហារគ្នា ជាមួយ និងសមត្ថកិច្ចតុលាការ ដោយក្រុមបុក្គល ធី បាញ់នេះ ត្រូវបានលោក ទី សុវិនថាល់ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ក្រចេះអះអាងប្រាប់អ្នកសារព័ត៌មាន នាពេលនោះថាៈ លោកដឹងមុខអស់ហើយ លោក នឹងរកយុត្តិធម៌ឱ្យជនរងគ្រោះ ហើយក៏មិនឱ្យជនល្មើសរួចខ្លួនបានឡើយ ។ តែទីបំផុត មកដល់ថ្ងៃនេះ លោក ទី សុវិនថាល់ ស្ងាត់មាត់ឈឹង។ មិនដឹងថាៈ ព្រះរាជអាជ្ញា ខេត្តក្រចេះ រូបនេះខ្លាច ឬត្រូវគេសែនព្រេននោះទេ? ។ សូមសសើរ ចំពោះបុក្គល់សក្តិប្រាំ ធី បាញ់ពិតជាខ្លាំងជាង សម្តេចនាយក រដ្ឋមន្ត្រីតេជោសែន ទៅទៀត សូម្បី តែតុលាការ ក៏អត់ហ៊ានក្អកជាមួយដែរ ទើបធ្វើឲ្យលោកសក្តិប្រាំ ធី បាញ់ សប្បាយរីកថ្លើមមកដល់ថ្ងៃនេះ ៕

Loading...