ទោះបី​មាន​គណៈកម្មការ​ចម្រុះ​ដាក់កុង​ត្រូល​ទប់ស្កាត់​ទំនិញគេចពន្ធ​ក៏​ដោយ​ ប៉ុន្តែ​នៅ​តែ​មាន​រថយន្ត​ដឹក​ទំនិញ​គេច​ព័ន្ធ​ចូក​មក​ដដែល​

​ខេត្តបន្ទាយមានជ័យ​៖​ រថយន្ត​ម៉ាក​កា​មា​រី​មួយ​គ្រឿង​ដែល​ដឹក​ទំនិញ​គេច​ចេញពី​ក្រុង​ប៉ោយ​ប៉ែ​ត​ទំនិញ​នាំ​ចូល​ពី​ប្រទេស​ថៃ​ខុសច្បាប់​ត្រូវ​បាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បង្ក្រាប​បាន​កាលពី​ព្រឹក​ថ្ងៃ​ទី​៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​លើ​កំណាត់​ផ្លូវ​លេខ​២​ស្ថិត​ក្នុងភូមិ​សូ​ភី​ សង្កាត់​កំពង់ស្វាយ​ ក្រុង​សិរី​សោភ័ណ​ ខេត្ត​ បន្ទាយ​មាន​ជ័យ​។​ខណៈ​រថយន្ត​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​រក​កន្លែង​ទីតាំង​ឃ្លាំង​រង់ចាំ​ទទួល​ទំនិញគេចពន្ធ​ នៅ​ក្បែរ​ម្តុំ​ផ្សារ​ថ្មី​ ហៅ​ផ្សារ​ចំ​គ​។​

​សមត្ថកិច្ច​បង្ក្រាប​រថយន្ត​កាម​រី​ដឹក​ទំនិញគេចពន្ធ​១​គ្រឿង​បាន​នៅ​ពេល​នេះ​ត្រូវ​គេ​មើលឃើញ​ថា​ ការ​ដាក់កុង​ត្រូល​របស់​គណៈ​ក​ម្មា​ការ​ចម្រុះ​ដើម្បី​ទប់ស្កាត់​ទំនិញគេចពន្ធ​នៅ​ចំណុច​ផ្លូវ​៥០​ ក្រុង​ ប៉ោយ​ប៉ែ​ត​ ដែល​ជា​ចំណាត់ការ​របស់​លោក​ អភិបាល​ខេត្តបន្ទាយមានជ័យ​ ដឹកនាំ​គណៈកម្មការ​ចម្រុះ​ ផ្ទាល់​ដោយ​លោក​ ទង់​ ប៊ុ​ន​ធឿ​ន​ អនុប្រធាន​ស្នាក់​គយ​និង​រដ្ឋ​ករ​ខេត្ត​ត្រូវ​បាន​រង់​ការ​រិះគន់​ ឃុបឃិត​ជាមួយ​ ឈ្មួញ​បណ្តែតបណ្តោយ​ឱ្យ​ទំនិញគេចពន្ធ​លំហូរ​ចូល​ប្រទេស​ថៃ​ចូល​ក្នុង​ប្រទេស​កម្ពុជា​ ជា​ពិសេស​ខេត្ត​ បន្ទាយ​មាន​ជ័យ​ជា​ដដែល​។​

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​លើក​ឡើង​និង​រិះគន់​ទៀត​ថា​ការ​ដាក់​កុងត្រូល​ របស់​ គណៈ​ក​ម្មា​ការ​ចម្រុះ​ដើម្បី​ទប់ស្កាត់​ទំនិញគេចពន្ធ​នោះ​គ្រាន់​ជា​ការ​ប្រើប្រាស់​បំ​ភ័​ន្ធ​ភ្នែក​មហាជន​តែ​ប៉ុណ្ណោះ​បើសិន​គេ​បង់ប្រាក់​ឱ្យ​គឺ​ឱ្យ​រថយន្ត​ចេញ​មក​យ៉ាង​លូន​ហើយ​បើ​រថយន្ត​មិន​បង់ប្រាក់​ត្រូវ​ក្រុម​គណៈ​ ក​ម្មា​ការ​ចម្រុះ​ចាប់​ភ្លាម​។​ជាក់ស្តែង​ដូច​ជា​រថយន្ត​កាម​រី​១​គ្រឿង​ដឹក​ទំនិញគេចពន្ធ​នេះ​ជាដើម​។​

​ពាក់ព័ន្ធ​ នៅ​តែ​ឱ្យ​មាន​រថយន្ត​ដឹក​ទំនិញគេចពន្ធ​នាំ​ចូល​ខុសច្បាប់​បែប​នេះ​តទៅ​ទៀត​ ត្រូវ​គេ​មើលឃើញ​ថា​ការ​ ដាក់​ចេញ​នូវ​វិធានការ​ របស់​ ​លោកអភិបាល​ខេត្តបន្ទាយមានជ័យ​ ឱ្យ​ដាក់​គណៈ​ក​ម្មា​ការ​ចម្រុះ​ ទប់ស្កាត់​ទំនិញគេចពន្ធ​ខុសច្បាប់​នឹង​ត្រូវ​បរាជ័យ​។​

​ជុំវិញ​ករណី​នេះ​ អ្នក​យក​ព័ត៌មាន​យើង​បាន​ទំនាក់ទំនង​លោក​ ទង់​ ប៊ុ​ន​ធឿ​ន​ ប្រធាន​គណៈកម្មការ​ ចម្រុះ​ឈរជើង​នៅ​ចំណុច​ផ្លូវ​៥០​ក្រុង​ប៉ោយ​ប៉ែ​ត​ឱ្យ​ជួយ​បំភ្លឺ​ ពី​រថយន្ត​ដឹក​ទំនិញគេចពន្ធ​ខុសច្បាប់​នេះ​ ដោយ​ទូរស័ព្ទ​លោក​ បាន​លើក​និយាយ​ឆ្លើយ​តប​មក​វិញ​ថា​ មានការ​អី​ហើយ​ក៏​បិទ​ទូរស័ព្ទ​បាត់​។​

​រថយន្ត​ម៉ាក​កា​មា​រី​ដឹក​តំនិញ​គេចពន្ធ​ខុសច្បាប់​នោះ​ ពណ៌​ទឹកប្រាក់​សេរី​១៩៩៥​ ពាក់​ស្លាក​លេខ​ ខាង​មុខ​ បាត់ដំបង​ 2A.2722​ ខាងក្រោយ​គ្មាន​ពាក់​ស្ក​លេខ​ អ្នកបើកបរ​រថយន្ត​គេចខ្លួន​បាត់​ ក្រោយ​ពី​សមត្ថកិច្ច​ដេញ​តាម​ចាប់​ឃាត់​រថយន្ត​។​ប៉ុន្តែ​មាន​បុរស​ម្នាក់​ឈ្មោះ​ ស៊ឹ​ម​ ចិត្រ​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ នៅ​ភូមិ​អូរ​អំបិល​ សង្កាត់​អូរ​អំបិល​ ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​ មានមុខ​របរ​ ជា​អ្នក​បើករថយន្ត​ឈ្នួល​ចេញ​មក​អះអាង​ជា​រថយន្ត​របស់​ខ្លួន​ ។​

​នៅ​ក្នុង​រថយន្ត​សមត្ថកិច្ច​តាម​ការ​ត្រួត​ពិ​ និត្យ​រួម​មាន​ទំនិញ​ទឹកក្រូច​សម្រាប់​ក្មេង​ហូប​ម៉ាក​ DEEDO​ មិន​ទាន់​ដឹង​ចំនួន​ពិតប្រាកដ​នៅឡើយ​នោះ​។​ រថយន្ត​និង​ទំនិញ​ទាំងនោះ​សមត្ថកិច្ច​អូស​យក​មក​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​៕

IMG_9748
IMG_9750

Loading...

Leave a Reply

Your email address will not be published. Required fields are marked *