ទៅរកកន្លែងដេក ត្រូវសន្តិសុខផ្សារអារ៉ូណាដេញផ្អើលទាំងយប់

ភ្នំពេញ ៖ បុរសជាជនអនាថាបែកថ្នាំមា្នក់ សង្ស័យប៉ុនប៉ងធ្វើសកម្មភាពចូលលួចយកទ្រព្យសម្បត្តិ បានត្រូវក្រុមសន្តិសុខអ្នកយាមផ្សារ(អារ៉ូណា) នៅតាមបណ្តោយផ្លូវកម្ពុជាក្រោមក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។ នាំគា្នដេញចាប់ប្រផាប់ប្រភីង បង្កការភា្ញក់ផ្អើលកាលពីវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី២ ខែកុម្ភៈ២០១៦នេះ ។
តាមសម្តីបុរសសន្តិសុខម្នាក់ឈ្មោះងែ ញ័រ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរជាសន្តិសុខនៅផ្សារអារ៉ូណានិយាយថា មុនពេលកើតហេតុគាត់បានឃើ ញបុរសម្នាក់បានដើរមកអើតលឺមមិនដឹងជារកអ្វីដោយគាត់មាន ការសង្ស័យសួរបុរសនោះថាមករកអ្វីនៅម្តុំនេះគ្មានអ្វីត្រូវរកទេហើយគាត់ក៏ប្រា ប់ បុរសនោះទៀតថាឆាប់ទៅអោយឆ្ងាយទៅកុំនៅធ្វើអីនៅកន្លែងនេះទៀតព្រោះខ្លាចបាត់អីវ៉ាន់របស់គេ។ ទោះជាគាត់ព្យាយាយដេញបុរសនោះអោយចេញទៅយ៉ាងណាក៏ដោយក៏បុរសម្នាក់នោះ មិនចេញដែរក៏ធ្វើអោយគាត់ទ្រាំលែងបានទាញដំបងមួយដើមដេញវាបុរសនោះរហូតមកដល់ ចំណុចស្តុបសន្ធរម៉ុកក៏បង្កអោយមានការផ្អើលដល់ប្រជាពលរដ្ធក្បែរនោះឡោមពន្ធ័ដេញចាប់បុរសនេះ ព្រោះស្មានថាគេធ្វើសកម្មភាពលួចទ្រព្យសម្បត្តិហើយគេចខ្លួន។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះសួរនាំរឿងករណីនេះទើបដឹងថាបុរសដែលមានឈ្មោះសុព្ធសាក់អាយុ២៦ឆ្នាំមុខរបរនិងកន្លែងស្នាក់នៅមិនពិត ប្រាដកបានប្រាប់សមត្ថកិច្ចថាគេមិនបានលួចអ្វីរបស់គេឡើយគឺគេគ្រាន់តែមករកកន្លែងដេកប៉ុណ្ណោះ។ ក្រោយពីសមត្ថកិច្ចបានដឹងរឿងច្បាស់បានព្រលែងបុរសអនាថានេះ អោយមានសេរីភាពធម្មតាវិញ ព្រោះគេពិតជាមិនបានធ្វើសកម្មភាពលួចពិតមែន៕

2016_02_02_08_52_41_1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *