ទៅរំលំដើមឈើនៅចម្ការភា្លត់ស្នៀតសង្កត់បាក់ជើងម្ខាង

ខេត្តរតនគិរី៖ បុរសម្នាក់ទៅកាត់ដើមឈើនៅចម្ការរបស់ខ្លួនភ្លាត់ស្នៀតរលំដួលត្រូវចំកំភួនជើងខាងស្តាំបាក់។ គ្រោះថ្នាក់ដើមឈើដួលរលំកើតឡើងនៅវេលាម៉ោង១០នឹង១៤នាទី ថ្ងៃចន្ទ ១៥រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែឆ្នូ ឆ្នាំ២០១៧ នៅចំណុចអូរក្រែង ស្ថិតក្នុងភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់។

មន្ត្រីនគរបាលស្រុកលំផាត់បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ កែវ ក្លិល ភេទប្រុស អាយុ ២៨ឆ្នាំជនជាតិទំពួន រស់នៅភូមិឃុំកើតហេតុខាងលើ។
ក្រោយកើតហេតុ សាច់ញាតិបានដឹកបញ្ជូនជនរងគ្រោះមកមន្ទីរពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះបន្ទាន់៕ ជាយដែន

Loading...