ទៅសួរសុខទុក្ខអ្នកជំងឺនៅមន្ទីរពេទ្យ ទៅវិញដោយទូរស័ព្ទដៃអ្នកជំងឺ ៥គ្រឿងទៅជាមួយ

ខេត្តកោះកុង៖ ជនសង្ស័យម្នាក់ បានទៅសួរសុខទុក្ខអ្នកជំងឺដល់មន្ទីរពេទ្យ ពេលត្រលប់ទៅផ្ទះវិញ ក៏ដោយទូរស័ព្ទចំនួន ៥គ្រឿងទៅជាមួយ បន្ទាប់មកម្ចាស់ទូរស័ព្ទ បានហៅជនសង្ស័យត្រលប់មកវិញ និងស្វាគមន៍យ៉ាងចាស់ដៃ រួចទើបប្រគល់ឲ្យសមត្ថកិច្ច។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ នៅក្នុងមន្ទីរពេទ្យបង្អែកនៃខេត្តកោះកុង ។
លោក ឡាង ម៉េងឡាំង ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា ជនសង្ស័យឈ្មោះ តេង ផល្លី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។
យោងតាមចម្លើយជនរងគ្រោះ បាននិយាយថា ជនសង្ស័យឈ្មោះ តេង ផល្លី បានលួចយកទូរស័ព្ទដៃរបស់ពួកគាត់ ខណៈដែលជនសង្ស័យទៅសួរសុខទុក្ខពួកគាត់ នៅមន្ទីរពេទ្យបង្អែកខេត្ត។ ភ្លាមៗនោះ រូបគាត់ក៏បានទៅតាមជនសង្ស័យពីផ្ទះឲ្យត្រឡប់មកមន្ទីរពេទ្យវិញ និងបានឆែកឆេរទៅលើខ្លួនជនសង្ស័យ ក៏បានឃើញទូរស័ព្ទដៃរបស់ពួកគាត់មែន បន្ទាប់មកក៏មានការប្រតាយប្រតប់គ្នា រហូតចាប់ជនសង្ស័យនោះ ប្រគល់ឲ្យសមត្ថកិច្ចតែម្តង។
បច្ចុប្បន្នជនសង្ស័យ រួមទាំងទូរស័ព្ទដៃចំនួន ៥គ្រឿងទៀត ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់តុលាការ៕

02_22_2016_02_26_48Untitled-1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *