ទំនាស់ផលប្រយោជន៍នៃការផ្សាយប៉ាណូពាណិជ្ជនៅរាជធានីភ្នំពេញ

ភ្នំពេញ៖ គេខ្សឹបថា លោក ប៊ុន សេរី អភិបាលរង រាជធានីភ្នំពេញ ទទួលបន្ទុកការងារអន្តរវិស័យ មានទំនាស់ស្រួចស្រាវជាមួយ លោកស្រី ចាន់ សុគន្ធា ដែលទទួលបន្ទុក ការងារផ្សាយពាណិជ្ជកម្ម តាមប៉ាណូ ។ នោះគឺដោយសារតែផលប្រយោជន៍ ទើបបុគ្គលទាំងពីរនាក់នេះ មើលមុខគ្នាលែងចំ រហូតក្លាយទៅជាផ្សែង ដែលផ្អើលមន្ត្រី ក្នុងសាលារាជធានី ។

មន្ត្រីសាលារាជធានីឲ្យដឹងថា ទំនាស់រវាងលោកប៊ុន សេរី នឹងលោកស្រី ចាន់ សុគន្ធា ព្រោះតែក្រុមហ៊ុន RKS និងមន្ត្រីកាន់ការងារផ្សាយពាណិជ្ជកម្ម ដើរយកលុយពីក្រុមហ៊ុនផ្សាយពាណិជ្ជ ធ្វើឲ្យមានទំនាស់ ព្រោះតែផលប្រយោជន៍ និងការកាន់ជើងក្រុមហ៊ុនរៀងៗខ្លួន ។

រឿងខាងលើនេះ មិនមែនជារឿងតូចតាចទេ ព្រោះប្រភពព័ត៌មានឲ្យដឹងថា ការងារខាងផ្សាយ ពាណិជ្ជកម្ម យកលុយតាមប៉ាណូមានរាប់លានដុល្លារក្នុងមួយឆ្នាំៗ ដូច្នេះហើយបានជាមានការក្តៅក្រហាយ កើតភ្លើងហុយពេញផ្សែង។ តើលោក ប៊ុន សេរី និងលោកស្រី ចន្ទ សុគន្ធា មានជ្រាបខ្លះឬនៅ រឿងផ្សែងភ្លើងហ្នឹង ? ៕

bun_serei_20130410

Loading...

Leave a Reply

Your email address will not be published. Required fields are marked *