ទំនាស់ពាក្យសម្តី ប្អូនប្រុសទាញបានកាំបិតផ្គាក់កាប់បងប្រុសដាច់ក ស្លាប់ក្នុងថ្លុកឈាម

ខេត្តព្រៃវែង៖ អំពើហិង្សាមួយបានកើតឡើង ដោយសារតែករណីទាស់សម្តីគ្នារវាងបងប្អូនប្រុសបង្កើតនឹងគ្នា ហើយនៅទីបំផុត ប្អូនប្រុសចិត្តកំណាច ទាញបានកាំបិតផ្គាក់កាប់ប្រហារពីក្រោយបុរសជាបងប្រុស បណ្តាលឲ្យដាច់កស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មជាទីបំផុត ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិចុងក្រូច ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។

សេចក្តីរាយការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះជាបងប្អូនបង្កើត នៅផ្ទះជាមួយគ្នា ក្នុងភូមិ ឃុំកើតហេតុខាងលើ ។ ពួកគេមានទំនាស់ពាក្យសំដី ប៉ុន្តែមិនដឹងថា ទំនាស់ក្នុងរឿងអ្វីនោះឡើយ ។ ក្រោយមកស្រាប់តែជនសង្ស័យបានយកកាំបិតផ្គាក់កាំប្រហារភាគីម្ខាងទៀតបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមតែម្តង ។

ក្រោយពេលកើតហតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងឃាត់ ខ្លួនជនសង្ស័យនាំខ្លួនមកសាកសួរ ក៏ដូចដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីវិតិធីផងដែរ ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ សុំ រំ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិ ចុងក្រូច ឃុំរាប ស្រុកពារាំង រីឯជនរងគ្រោះឈ្មោះ សុំ រី ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុជាមួយគ្នា ត្រូវចំលើកញ្ចឹងក ផ្នែកខាងក្រោយ បណ្តាលឲ្យស្លាប់នៅនឹកន្លែងកើតហេតុ ។

ក្រោយសមត្ថកិច្ចធ្វើកោសល្យវិច័យរួច សាកសពត្រូវប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ សុរ្ម័ន

dw

s3

er

Loading...

Leave a Reply

Your email address will not be published. Required fields are marked *