ទំនាស់​រឿង​​ប្រច័ណ្ឌ​ថា មាន​សា​ហាយ យក​កាំបិត​ខ្វែវ​​ កាប់​ប្រពន្ធ​​​រយះ​ក្បាល​ស្លាប់​

ខេត្តកណ្តាល៖ ស្ត្រី​ម្នាក់​ បាន​ត្រូវ​ប្តី​ចិត្ត​តិរច្ឆាន យក​កាំបិត​ខ្វែវ​ មក​កាប់​ចំ​មុខ​ពី​ក្បាល ​រហូតដល់​ចង្កា ដាច់​ឆ្អឹង​លលាដ៍ បណ្តាលអោយ​ស្លាប់​នៅនឹងកន្លែង ខណៈ​មានទំនាស់​ពាក្យសម្តី​គ្នា​ទៅវិញទៅមក ហើយ​ប្តី​ចោទ​ប្រពន្ធ​ថា មាន​សា​ហាយ​។

​ហេតុការណ៍​នេះ បានកើតឡើង ​កាលពី​វេលា​ម៉ោងជាង ១០​ព្រឹក ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៥ នៅ​ចំណុច​ក្រោមផ្ទះ​ជនរងគ្រោះ ស្ថិត​ក្នុងភូមិ​ឃ្លាំងមឿង ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។

​ប៉ូលិស​ស្រុក​ខ្សាច់កណ្តាល ​បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ ​មានឈ្មោះ ហ៊ីង រឿន អាយុ​៥៣​ ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​។ រីឯ​បុរស​សង្ស័យ​ ត្រូវជា​ប្តី មានឈ្មោះ រិត ជ្រឿ​ន អាយុ​ ៥៨ ​ឆ្នាំ ជា​កសិករ ក្រោយ​កើតហេតុ ​បាន​រត់​គេចខ្លួនបាត់​។ វត្ថុតាង​ដកហូត​មានកាំបិត​ខ្វែវ​ចំនួន​១​។​

​ប្រភពព័ត៌មាន​ពីសា​ក្សី​ក្បែរ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា កន្លងមក ​ជនរងគ្រោះ និង​ជនល្មើស តែងតែ​មានទំនាស់​ជាមួយគ្នា​ជា​ញឹកញាប់ ដោយ​ជនល្មើស​ជា​ប្តី​ប្រចណ្ឌ​ប្រពន្ធ​ថា មាន​សា​ហាយ​ស្មន់​។ លុះដល់​ថ្ងៃកើតហេតុ អ្នក​ទាំងពីរ​ មានទំនាស់​នឹង​គ្នា នៅក្រោម​ផ្ទះ ពេលនោះ ​កូនស្រី​ឈ្មោះ ​ជ្រឿ​ន អូន អាយុ ​២៤ ​ឆ្នាំ បាន​ចូលមក​ឃាត់ ដោយ​​ស្រែកថា “ម៉ែ​ឯង ពុក​ឯង ម៉េច​ចេះតែ​ឈ្លោះ​គ្នា​អ​ញ្ជឹ​ង”។ តែ​អ្នក​ទាំងពីរ​មិន​ស្តាប់​ទេ ភ្លាមនោះ ​ជនល្មើស​បាន​យក​កាំបិត​ខ្វែវ ​មក​កាប់​ជនរងគ្រោះ ត្រូវ​ថ្ពាល់​ឆ្វេង​ដាច់​ពី​គុម្ពត្រចៀក ដល់​ប​បូរមាត់ បណ្តាលអោយ​ជនរងគ្រោះ ដួល​លុតជង្គង់​ បន្ទាប់មក​ជនល្មើស​កាប់ ១ កាំបិត​ទៀត​ ត្រូវចំ​មុខ​ពី​ក្បាល ​រហូតដល់​ចង្កា ​ដាច់​ឆ្អឹង​លលាដ៍ បណ្តាលអោយ​ស្លាប់​នៅ​នឹង​កន្លែង ពេលនោះ​ ជន​ស​ង្ស​យ័​បាន​រត់​ខ្លួន​។​

​ប៉ូលិស​ បាន​បញ្ជាក់ថា ករណីនេះ ​កំលាំង​កំពុង​ស្រាវ​ជ្រា​រកមុខ​ជនល្មើស ដើម្បី​ឃាត់ខ្លួន​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕

kandal (3)

kandal (1)

kandal (2)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *