ទ្វា​រមាស រួម​តូច​អាច​នឹង​ប្រឈម​មុខ​នឹង​បញ្ហា​ជាច្រើន​

ការរួម​តូច​នៃ​ទ្វារមាស គឺជា​ភាព​​ស្តើង ស្ងួត និង​ការ​រលាក​នៃ​ជញ្ជាំង​ទ្វារមាស ដោយសារ​តែ​ការ​ថយចុះ​នៃ​អ័រម៉ូន Estrogen នៅក្នុង​រាងកាយ​។ ការរួម​តូច​​របស់​ទ្វារមាស ច្រើន​កើតឡើង បន្ទាប់​ពី​​ការ​អស់​រដូវ ប៉ុន្តែ វា​ក៏​អាច​​កើតឡើង នៅ​អំឡុង​ពេល​​បំបៅ​ដោះ​កូន ឬ​នៅ​ពេល​​ណាមួយ ដែល​ការផលិត​​អ័រម៉ូន Estrogen ធ្លាក់ចុះ នៅក្នុង​រាងកាយ​។​
​ការរួម​តូច​របស់​​ទ្វារមាស ពី​កម្រិត​មធ្យម​​ទៅ​ធ្ងន់ធ្ងរ អ្នក​អាច​ជួបប្រទះ រោគសញ្ញា​នៅ​​ទ្វារមាស និង​ផ្លូវ​ទឹកនោម​​ដូចជា ៖
•​ ​ទ្វារមាស​ស្ងួត​
•​ ​ការ​រលាក​ទ្វារមាស​
•​ ​ការធ្លាក់​ស​ពី​ទ្វារមាស​
•​ ​រមាស់​នៅ​ប្រដាប់ភេទ​
•​ ​ក្រហាយ នៅពេល​នោម​
•​ ​ការ​នោម​ជាបន្ទាន់​
•​ ​ការឆ្លង​មេរោគ​ថែម​ទៀត លើផ្លូវ​បង្ហូរ​នោម​
•​ ​ការ​នោម​ដោយ​អត់​ដឹងខ្លួន​
•​ ​ការ​ហូរ​ឈាម​តិចៗ បន្ទាប់​ពី​រួមភេទ​
•​ ​មិន​មាន​ភាព​សុខ​ស្រួល នៅពេល​រួមភេទ​
•​ ​ការថយចុះ​ទឹករំអិល​ពី​ទ្វារមាស នៅ​អំឡុង​ពេល​មាន​សកម្មភាព​ផ្លូវភេទ​
•​ ​ការឡើង​ខ្លី ហើយ​តឹង​នៃ​រន្ធ​ទ្វារមាស​។​

​យោង​តាម​ការប៉ាន់ស្មាន ជិត​ពាក់កណ្តាល នៃ​ស្ត្រី​អស់​រដូវ មាន​ការរួម​តូច​នៃ​ទ្វារមាស​។ ស្ត្រី​ជា​ច្រើន​មាន​ភាព​ខ្មាស់​អៀន ក្នុង​ការពិភាក្សា​ជាមួយ​គ្រូពេទ្យ​។​ ​អ្នក​គួរ​ធ្វើការ​​ណាត់​ជួប ជាមួយ​គ្រូពេទ្យ ប្រសិនបើ​អ្នក មាន​ការឈឺចាប់ នៅ​ពេល​រួមភេទ ហើយ​មិន​អាច​ដោះស្រាយបាន ដោយ​ការប្រើ​ផលិតផល​ផ្តល់​ជាតិ​សំណើម​ទ្វារមាស ឬ​ទឹករំអិល ឬ​ប្រសិនបើ​អ្នក មាន​សញ្ញា​មិនធម្មតា​​នៅ​ទ្វារមាស ដូចជា ការ​ធ្លាក់ឈាម ការ​ធ្លាក់ស ការ​រលាក ឬ ការឈឺចាប់ នៅ​ទ្វារមាស​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *