ធនាគារកណ្តាលអឺរ៉ុប បានបញ្ចេញក្រដាសប្រាក់ថ្មីមួយទៀតហើយ

ថ្លែងនៅក្នុងទីក្រុងFrankfurt ប្រធានធនាគារកណ្តាលអឺរ៉ុប Mario Draghi បានអះអាងថា​ក្រដាស​ប្រាក់២០អឺរ៉ូថ្មីគឺ​ជានិមិត្តសញ្ញានៃសមាហរណកម្មអឺរ៉ុប។
នេះគឺជាលើកទីបីហើយដែលធនាគារកណ្តាលអឺរ៉ុបបានចេញក្រដាសប្រាក់អឺរ៉ូថ្មីជាបន្តបន្ទាប់ដើម្បីដាក់ឱ្យប្រើប្រាស់ជំនួយក្រដាសប្រាក់ចាស់ដែលមានតាំងតែពីឆ្នាំ២០០២មកម្លេះ។
សរុប ក្រដាសប្រាក់អឺរ៉ូឥឡូវនេះមានតម្លៃ១សែនកោដិហើយ ហើយលោកម៉ារីអូ បានមានប្រសាសន៍នេះមិនមែនត្រឹមតែជាលុយមួយមុខនោះទេ ប៉ុន្តែវាក៏ជាសញ្ញាពាំនាំមកនូវភាពស្និទ្ធស្នាលរវាបណ្តារដ្ឋដែលជាសមាជិកផងដែរ។

ចំណុចពិសេសមួយសម្រាប់ការធានាថាក្រដាសប្រាក់នេះសុទ្ធឬមិនសុទ្ធគឺនៅត្រង់កែងខាងក្រោមដែលនឹងប្តូរព័ណ៌នៅពេលក្រឡាច់។
ក្រដាសប្រាក់២០អឺរ៉ូថ្មីនេះចំនួន៤,៣ពាន់លាននឹងត្រូវដាក់ឱ្យប្រើប្រាស់ជាសាធារណៈនៅចុងខែវិច្ឆិកា ហើយមុនពេលដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ ក្រដាសប្រាក់ថ្មីៗមួយចំនួនទៀតក៏នឹងត្រូវដាក់ឱ្យប្រើប្រាស់សាកល្បងផងដែរ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *