ធនាគារពិភពលោក ៖ កម្ពុជាមានផ្ទៃដីទីក្រុងតូច និងមានប្រជាជនទីក្រុងតិច

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥នេះ ធនាគារពិភពលោក (WB) បានចេញផ្សាយនូវរបាយការណ៍មួយ ដែលផ្តល់នូវទិន្នន័យថ្មី ដើម្បីជួយធានាថា ការរីកលូតលាស់នៅក្នុងតំបន់ទីក្រុងរួមចំណែកជួយដល់ ជនក្រីក្រ ដោយបានបញ្ជាក់អំពីបញ្ហាដាច់ដោយឡែករបស់កម្ពុជានៅ ក្នុងនោះផងដែរ។

សេចក្តីប្រកាសព័ត៌មានរបស់ WB បាននិយាយថា ទិន្នន័យថ្មី របស់ WB ដែលបានចងក្រងឡើងតាមរយៈរូបភាពទទួលបានពីផ្កាយ រណប និងការធ្វើផែនទីកំណត់ទីតាំងភូមិសាស្ត្រ ផ្តល់នូវចំណេះដឹងថ្មី មួយអំពីនគរូបនីយកម្ម ដែលកំពុងកើនឡើងនៅក្នុងតំបន់អាស៊ីបូព៌ា ។ ការវិភាគថ្មីនេះ ផ្តល់នូវទិន្នន័យដ៏សំខាន់នៅពេលមួយដែលហេដ្ឋា រចនាសម័្ពន្ធជាច្រើនរបស់តំបន់នេះ កំពុងត្រូវបានសាងសង់ឡើង ជា ផ្នែកមួយនៃការផ្លាស់ប្តូរផ្នែករូបវន្ត និងផ្នែកសង្គមកិច្ចនៅក្នុងតំបន់ អាស៊ីបូព៌ា ។

WB និយាយថា យោងតាមរបាយការណ៍នេះបានឱ្យដឹងថា ប្រ ទេសកម្ពុជាមានផ្ទៃដីទីក្រុងតូចណាស់ និងមានប្រជាជនទីក្រុងតិច ណាស់ ។ ទីក្រុងភ្នំពេញ ដែលមានប្រជាជនជាង១លាននាក់ នៅតែជា តំបន់ទីក្រុងធំតែមួយគត់នៅក្នុងប្រទេស ។ WB និយាយថា របកគំ ហើញតាមប្រទេសបង្ហាញថា កម្ពុជាមានដីទីក្រុងទំហំតូចជាងគេបំផុត លំដាប់ទី៤ ក្នុងចំណោមប្រទេសជាច្រើន ដែលគេបានសិក្សាបន្ទាប់ពី ប្រទេសឡាវ ប៉ាពូញូហ្គីនី និងអ៊ីស្ទីម័រ ។ ចំនួនផ្ទៃដីទីក្រុងបានកើន ឡើងពី១១០គីឡូម៉ែត្រក្រឡានៅឆ្នាំ២០០០ ដល់១៦០គីឡូម៉ែត្រក្រឡា នៅឆ្នាំ២០១០ ។ ផ្ទៃដីទីក្រុងសរុបមានតែ០,១%ប៉ុណ្ណោះនៃផ្ទៃដីសរុប ដែលមានចំនួនតិចជាងគេបំផុត នៅក្នុងតំបន់អាស៊ីបូព៌ា បន្ទាប់ពីប្រ ទេសឡាវ ម៉ុងហ្គោលី និងប៉ាពូញូហ្គីនី ។ ទោះបីជាចំនួនផ្ទៃដីដែល ពង្រីកថ្មីមានទំហំតូចក្តី ក៏អត្រានៃការពង្រីកទំហំទីក្រុងមានល្បឿន លឿនជាងគេបំផុតលំដាប់ទី២ បន្ទាប់ពីប្រទេសឡាវ ៖ ក្នុងអត្រា៤,៣ %ជាមធ្យមក្នុងមួយឆ្នាំ ។

WB និយាយបន្តថា កម្ពុជាក៏មានចំនួនប្រជាជនតិចជាងគេបំផុត ដែរ ក៏ប៉ុន្តែមានកំណើនប្រជាជនក្នុងល្បឿនលឿនជាងគេបំផុត គឺកើន ឡើង៤,៤%ក្នុងមួយឆ្នាំ ពី៩២០.០០០នាក់ ដល់១,៤លាននាក់ នៅ ចន្លោះពីឆ្នាំ២០០០ដល់២០១០ ។ ទីក្រុងរបស់កម្ពុជាមានលក្ខណៈដូច គ្នាច្រើនទៅនឹងទីក្រុងនៃប្រទេសឡាវ ដែលនៅជិតខាងខ្លួន ក៏ប៉ុន្តែដង់ ស៊ីតេប្រជាជនទីក្រុងជាមធ្យមខ្ពស់ជាង គឺមាន៨.៦០០នាក់ ក្នុងមួយ គីឡូម៉ែត្រក្រឡានៅកម្ពុជា នៅឆ្នាំ២០១០ ខុសពីនៅប្រទេសឡាវដែល មានតែ៣.២០០នាក់ ។ កន្លែងតាំងទីលំនៅពីរផ្សេងគ្នាទៀតនៅកម្ពុជា ចួនកាលត្រូវបានគេគិតថា នៅបាត់ដំបង និងសៀមរាប ទោះបីប្រជា ជននៅក្នុងក្រុងទាំងពីរនេះមានចំនួនតិចជាង១០០.០០០នាក់ នៅក្នុង ឆ្នាំ២០១០ក្តី ។ សៀមរាបមានទំហំធំជាងពីរដង និងមានចំនួនប្រជា ជនកើនឡើងបីដងនៅចន្លោះពីឆ្នាំ២០០០ដល់ឆ្នាំ២០១០៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *