ធាតុផ្សំតែ ១មុខគត់ អាចជួយកម្ចាត់រោមលើ​ប្រដាប់​ភេទ​បាន​យ៉ាង​ស្អាត​ល្អ

ក្នុងអត្ថបទខាងក្រោមនេះនឹងបង្ហាញអ្នកពីវិធី​កម្ចាត់​រោម​លើ​ប្រដាប់ភេទ​បាន​យ៉ាង​ល្អ និង​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព។ ម្យ៉ាង​វិញ​ទៀត វា​ប្រើ​តែ​ធាតុផ្សំ​មួយ​មុខ​គត់ ដែល​អ្នក​មាន​ស្រាប់​ក្នុង​ផ្ទះបាយ។ វិធី​កម្ចាត់​រោម​នេះ​មាន​លក្ខណៈ​សាមញ្ញ។

ធាតុផ្សំ៖

ទឹក ២០០មល
មេ​ម្សៅ​ធ្វើ​នំ ១ស្លាបព្រាបាយ
វិធី​ធ្វើ

ដាក់​ទឹក​ដាំ​ឱ្យ​ពុះ។ លើក​វា​ចុះ ចាក់​ចូល​ចាន​តូច​មួយ រួច​ដាក់​មេ​ម្សៅ​ធ្វើ​នំ​ចូល។

វិធី​ប្រើ

ប្រើ​សំឡី​ត្រាល់​ត្រចៀក​ជ្រលក់​ចូល​ទឹក រួច​លាប​លើ​រោម​ប្រដាប់​ភេទ​របស់​អ្នក។ អ្នក​គួរ​ធ្វើ​បែប​នេះ​មុនពេល​ចូល​គេង។ ពេល​ព្រឹក​ឡើង លាង​សម្អាត​ស្បែក​របស់​អ្នក​នឹង​ទឹកក្តៅ​អ៊ុនៗ បន្ទាប់មក​ប្រើ​កន្សែង​ជូតឱ្យ​ស្ងួត ហើយ​ផ្តល់​ក្រែម​សំណើម។

លទ្ធផល​ដំបូង​នឹង​ទទួល​បាន​ក្រោយពេល​ប្រើ​រួច​ចំនួន ៣ដង។ រោម​លើ​ប្រដាប់​ភេទ​អ្នក​នឹង​ចាប់ផ្តើម​ស្តើង​ឡើង ទីបំផុត​នឹង​បាត់​អស់។ ជម្រើស​ដ៏​ល្អ គួរ​អនុវត្ត​វិធី​នេះ​ឱ្យ​បាន ២-៣ដង​ក្នុង ១សប្តាហ៍៕
ប្រែសម្រួលដោយ៖ មង្គលការ

Loading...