ធីម ធឿនមេប៉ុស្ដិ៍ត្រពាំងគ្រញូងឃុបឃិតបក្ខពួកដឹកឈើលក់រាល់ថ្ងៃគឃ្លើនបំផុត

ខេត្តក្រចេះ៖ ប្រជាពលរដ្ឋបានរាយការណ៍ថា លោកធីម ធឿន បានឃុបឃិតជាមួយបក្ខពួក បើកភ្លើងខៀវ បង្កឲ្យមានសកម្មភាពដឹកឈើទៅលក់នៅព្រំដែនយួនយ៉ាងគឃ្លើនបំផុត និងមិនមានសមត្ថកិច្ចណាហ៊ានប៉ះពាល់ឡើយ ។

សេចក្ដីរាយកាណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា លោកមេបញ្ជាការយោធា គ៣ ចំណុះឲ្យវរៈព្រំដែនគោក ២០៤ នៅព្រំប្រទល់ក្រចេះ និងមណ្ឌលគិរី ឈ្មោះ ហ៊ួត ប៊ុនគីម និងកូនចៅ៤នាក់ទៀត ឈ្មោះ ជា ណាក់ អនុប្រធាន គ៣, ឈ្មោះខឿន មន្ត្រីយោធា គ៣, ឈ្មោះ រៀម មន្រ្តីយោធា គ៣ និងឈ្មោះឈឿង ហៅប៉ាអាអ៊ូខុង ជាមន្ត្រីយោធា គ៣ កំពុងដឹកឈេីទៅលក់នៅព្រំប្រទល់យួនជារៀងរាល់ថ្ងៃយ៉ាងគឃ្លេីន ស្ថិតក្រោមការបេីកភ្លេីងខៀវរបស់លោកធីម ធឿន មេប៉ុស្តិ៍ត្រពាំងគ្រញូងតាមច្រកង៉ាំ៦ និង៧ ដោយមិនមានការបង្ក្រាបឡើយ ។

ប្រភពបានបន្តថា បេីឈេីរបស់លោកហ៊ួត ប៊ុនគីម និងលោកឈឿង ឃ្លាំង ស្តុបរបស់គេ គឺដាក់ក្នុងបន្ទាយ គ៣ តែម្ដង ហេីយបេីឈេីរបស់លោកជា ណាក់ និងលោក ខឿន នោះ គឺឃ្លាំងស្តុករបស់គេ គឺនៅខាងក្រោយផ្ទះលោក ជា ណាក់ ទល់មុខបន្ទាយនោះតែម្ដង។

មេឈ្មួញឈ្មោះ ខឿន ធ្លាប់បានត្អូញត្អែរថា ខ្លួនជិតឈប់រកស៊ីហេីយ ពីព្រោះរកមិនជំណេញទេ ដោយសារមួលហេតុ ខាងអាវុធហត្ថលេីផ្ទៃប្រទេសយកថ្លៃពេក គឺក្នុងមួយខែ១១០០០ដុល្លារ (មួយមុីនមួយពាន់ដុល្លារ)ឯណោះ ។ ប៉ុន្តែទោះបីយ៉ាងណា ឈ្មួញ ខឿន នេះមិនប្រាប់ថា អាវុធហត្ថលើផ្ទៃប្រទេសនោះឈ្មោះអីនោះទេ ហើយខាងប៉ូលិសក្រសួងវិញ មួយខែគឺបង់ឲ្យ៧០០០ដុល្លារផងដែរ។​​

លោកមេបញ្ជាការមាស សុភាព ប្រធានវិរៈព្រំដែន២០៤ មិនដឹងថា លោកបានដឹងអំពីសកម្មភាពខាងលើនេះដែរឬយ៉ាងណានោះទេ ។ ពីព្រោះ មិនឃើញលោកមានចំណាត់ការបែបណាសោះ ចំពោះកូនចៅដែលក្លាយជាមេឈ្មួញ រកស៊ីជំនួញឈើសង្ស័យល្មើសច្បាប់នោះ ។ ប្រជាពលរដ្ឋបានស្នើឲ្យលោក មាស សុភាព មេត្តាត្រួតពិនិត្យកូនចៅរបស់ខ្លួនផង ។

គេហទំព័រយើងមិនអាចស្វែងរកការបំភ្លឺបានទេពីលោក ធីម ធឿនមេប៉ុស្ដិ៍ត្រពាំងគ្រញូងទាក់ទងការលើកឡើងថា បើកភ្លើងខៀវឲ្យបក្ខពួកធ្វើជំនួញឈើល្មើសច្បាប់ ពីព្រោះគ្មានលេខទូរស័ព្ទ ៕

Loading...