ធ្ងន់កហើយលោកលឹមស្រ៊ុនផេង ម្ចាស់ឡានត្រៃតុនត្រូវថ្នាក់លើហៅមកសាកសួរ

កំពង់ស្ពឺ:រឿងរ៉ាវសមត្ថកិច្ចបង្ក្រាបឈើបានជាច្រើននិងដកហូតរថយន្តបានចំនួន 2 គ្រឿងដែលជាមធ្យោបាយក្រុមថៅកែឈើប្រើប្រាស់ក្នុងការពិនិត្យការងារពេលនេះថ្នាក់លើនាយរងមណ្ឌល 3បានកោះហៅលោកលឹមស្រ៊ុនផេងចូលខ្លួនមកបំភ្លឺនិងសរសេររបាយការណ៍ដោយផ្ទាល់ខ្លួនសម្រាប់ដាក់ជូនថ្នាក់លើធ្វើការត្រួតពិនិត្យ នាព្រឹកថ្ងៃទី 16 ខែកក្កដាឆ្នាំ 2020 នៅស្នាក់ការមណ្ឌល 3 តែម្ដងក៏ប៉ុន្តែបើសិនជាថ្នាក់លើពិនិត្យឃើញថាលោកលឹមស្រ៊ុនផេងធ្វើរបាយការណ៍ភូតភរកុហកខុសពីរបាយការណ៍របស់សមត្ថកិច្ចនោះនឹងប្រឈមមុខចំពោះផ្លូវច្បាប់ជាធរមាន។

ចំណែកឈ្មោះទុយជាមេការឈើត្រូវបានលោកលឹមស្រ៊ុនផេងអះអាងថាជាអ្នកខ្ចីរថយន្តរបស់លោកជិះយកទៅកន្លែងលើកឈើទើបត្រូវសមត្ថកិច្ចឃាត់រថយន្តរបស់លោកនៅទីនោះ។ដោយឡែកការអះអាងបែបនេះត្រូវបានសមត្ថកិច្ចនគរបាលស្រុកឱរ៉ាល់អះអាងថាឈ្មោះទុយមិនបានជិះរថយន្តមីតស៊ុយប៊ីស៊ីនោះទៅទេគឺឈ្មោះទុយជិះរថយន្ត vigo មួយគ្រឿងផ្សេងទៀតទៅមើលការខុសត្រូវក្នុងការដឹកដាក់ឈើនៅទីនោះ។
តែអ្វីដែលធ្វើឲ្យមជ្ឈដ្ឋានមានការចាប់អារម្មណ៍នោះគឺត្រង់ថាហេតុអ្វីបានជាមិនមានក្រុមអធិការកិច្ចកោះហៅបុគ្គលឈ្មោះជឿងថេងយកទៅធ្វើការសាកសួរព្រោះបទល្មើសនៃការប្រមូលនិងដឹកជញ្ជូនឈើដោយខុសច្បាប់នេះគឺខុសច្បាប់ទាំងស្រុងហើយក៏ ជាទោសមួយដែលបុគ្គលរូបនេះអាចប្រឈមមុខនឹងផ្លូវច្បាប់ផងដែរ។ដោយឡែកតាមប្រភពបានបង្ហើបថាបុគ្គលឈ្មោះជឿងថេងជាទាហានភូមិភាគ 3 និងជាថៅកែឈឺរូបនេះកំពុងតែរត់ទៅលាក់ខ្លួនពួនអាត្មាអោបដៃអោបជើងអ្នកធំមួយរូបនៅក្រុងភ្នំពេញដើម្បីឲ្យជួយអន្តរាគមន៍រឿងរបស់ខ្លួន។ស្របពេលដែលឈ្មោះជឿងថេងកំពុងតែលាក់ខ្លួនថ្នាក់លើកោះហៅឈ្មោះលឹមស្រ៊ុនផេងអោយមកធ្វើរបាយការណ៍។

ករណីនេះបើតាមប្រភពពីមន្ត្រីនគរបាលស្រុកឱរ៉ាល់បានបញ្ជាក់ថាពេលដែលសមត្ថកិច្ចចូលទៅដល់គឺឃើញវត្តមានរបស់បុគ្គលឈ្មោះលឹមស៊ុនផេងនេះនៅកន្លែងលើកដាក់ឈើបាត់ទៅហើយដោយសារតែថ្នាក់លើចូលទៅទាន់ជាបន្តបន្ទាប់ទើបគេមិនមានឱកាសបើករថយន្តគេចចេញបានក៏ភាសយករួចតែខ្លួនទៅ។អ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍បំផុតនោះគឺ
បទល្មើសព្រៃនៅតែកើតមានហូរហែតែគេមិនដែលឃើញអស់លោកសមត្ថកិច្ចពាក់ពន្ធ័ធ្វើការបង្ក្រាបសោះឡើយ ជាពិសេសគឺមន្ត្រីឩទ្យានុរក្ស សេដ្ឋកិច្ចក្រសួងនិងផ្ទៃប្រទេស គេសង្កេតឃើញថាអស់លោកដែលមានតួរនាទី ភារកិច្ចក្នុងការទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើ មិនដែលមានសកម្មភាពបង្ល្រាបបាន១ករណីណាឡើយ គឺគេឃើញតែអាជ្ញាធរ មូលដ្ឋានសហការជាមួយអ្នកសារព័ត៌មាន បង្ក្រាបបានជាហូរហែល ជាក់ស្តែងអាជ្ញាធរស្រុកឱរ៉ាល់ក្រោមការដឹកនាំរបស់អាជ្ញាធរខេត្តបង្ក្រាបបានឈើជាច្រើនដុំលាក់ទុកក្នុងស្រះបរិវេន ដីចំការឬស្សីរបស់មន្ត្រីយោធាមួយរូប ដែលគេស្គាល់ឈ្មោះ ជឿង ថេង និងជាឈ្មួញឈើធំប្រចាំស្រុកឱរ៉ាល់ បន្ទាប់មកទៀតឈើចំនួន២១ដុុំនៅក្នុងក្រុមហ៊ុនដាំដំឡូងត្រូវបានរដ្ឋបាលព្រៃឈើធ្វើការបង្ក្រាបដកហូតយកមកធ្វើជាសម្បត្តិរដ្ឋ។ ជាក់ស្តែងនៅយប់ថ្ងៃទី១៣ឈានចូល១៤ កក្កដា នៅចំណុចដីចំការស្វាយចន្ទី មួយកន្លែងស្ថិតនៅក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ សមត្ថកិច្ចអាជ្ញាធរស្រុកធ្វើការបង្ក្រាបជាក់ស្តែងដកហូតរថយន្ត ពីក្រុមជនសង្ស័យដែលជាក្រុមកូនចៅរបស់ថៅកែឈើរូបនោះ មានអេសស្កាវទ័រ១គ្រឿង រថយន្តV1 ផ្ទុកទូរកុងតឺន័រ១គ្រឿង រថយន្តវីហ្គោ ព៌ណត្រេអុីពាក់ស្លាកលេខ ខ ម និងម៉ូតូ ម៉ាកវ៉េវ ពណ៌កាប់ស្ទាំងអត់ស្លាកលេខ១គ្រឿងនិងឈើចំនួន១៦១ដុំ បទល្មើសទាំងនេះសុទ្ធសឹងតែកើតឡើងនៅក្នុងដែនសមត្ថកិច្ច របស់មន្ត្រីឧទ្យានុរក្ស នគរបាលសេដ្ឋកិច្ចនិងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឈរជើង ក្រៅពីនោះនៅមានសមត្ថកិច្ចជាច្រើនស្ថាប័នផងដែរ ការបង្ក្រាបនេះគឺរាប់ត្រួសៗប៉ុណ្ណោះក្នុងអំឡុងខែកក្កដា ដែលជាបទល្មើសថ្មីបំផុត។

បើតាមមន្ត្រីមន្ទីរកសិកម្មខេត្ត១រូប បានបង្ហើបថាជានិច្ចការដោយសារតែមន្ត្រីគ្រប់គ្រងតំបន់នេះមានភាព ធូរលុងជាពិសេសគឺមន្ត្រីឧទ្យានុរក្សតែម្តង ទើបបានជាក្រុមឈ្មួញនៅតែគគ្លើនមិនខ្លាចច្បាប់ ប្រមូលទិញឈើយ៉ាងអាណាធិបតេយ្យ ដោយសារតែគេអាងទៅលើទីតាំងដែលគេស្តុកឈើ ក្រោមការគ្រប់គ្រងរបស់បរិស្ថាន ព្រោះតែហេតុដូច្នេះហើយទើបបានជាក្រុមឈ្មួញមិនសូវខ្លាចញញើតនិងគោរពច្បាប់។

មានការលើកឡើងទៀតថារឿងបទល្មើសព្រៃឈើនេះបើខាងជំនាញរដ្ឋបាលព្រៃឈើចងក្រងឯកសារវិញច្បាស់ណាស់ថាប្រាកដជាស្រាវជ្រាវរកម្ចាស់ឈើជាក់ជាមិនខានឡើយ ព្រោះតាមរយះទីតាំង មធ្យោបាយដឹកជញ្ជូន ជាការងាយបំផុតក្នុងការស្រាវជ្រាវរកម្ចាស់ ជាក់ស្តែងឈើចំនួន១៦១កំណាត់ដែលនគរបាលស្រុកឱរ៉ាល់បង្ក្រាបបាន គឺនគរបាលធ្វើការស្នើរស់ុំទៅជំនាញបរិស្ថាន ធ្វើការចងក្រងឯកសារនិងស្រាវជ្រាវរកប្រភពនិងម្ចាស់ឈើដើម្បីយកមកនិងទទួលខុសត្រូវ តែត្រូវបានខាងបរិស្ថានបដិសេធ ដោយធ្វើឯកសារដាក់ថាជាឈើសន្និធិ(ឈើគ្មានម្ចាស់)គ្មាននរណាម្នាក់អាចបញ្ជាក់បានថាតើមន្ត្រីបរិស្ថានទាំងអស់នោះមានចេនាជួយដល់ថៅកែឈើទាំងនោះឬយ៉ាងណានោះទេ ទើបបានជាធ្វើឯកសាកឯករបៀបនេះខណៈដែលដីចំការស្វាយចន្ទីក៏មានម្ចាស់ គ្រឿងចក្រ រថយន្តនិងម៉ូតូ មធ្យោបាយទាំងអស់សុទ្ធតែមានម្ចាស់។

បើតាមសម្តីអធិការរងនគរបាលព្រហ្មទណ្ឌស្រុកឱរ៉ាល់ មួយរូប និយាយថា បើឈើទាំងនេះមិនប្រគល់អោយខាងបរិស្ថានទេ សមត្ថកិច្ចជាអ្នកចងក្រងឯកសារ គឺជាការងាយស្រួលបំផុត ព្រោះមុខសញ្ញាសង្ស័យសមត្ថកិច្ចក្តាប់បានអស់ហើយ។

មជ្ឈដ្ឋានលើកឡើងផងដែរថា វាពិតជារឿងដែលគួរអោយខ្មាស់អៀនបំផុតនៅពេលដែលសមត្ថកិច្ច ដែលមិនមែនជាជំនាញ បង្ក្រាបបទល្មើសបានហើយ បែរជាប្រគល់អោយជំនាញចាត់ការទៅវិញ។អ្វីដែលរិតតែគួរអោយខ្មាស់អៀនបំផុតនោះគឺនៅពេលដែលអាជ្ញាធរមូលដ្ឋានបង្ក្រាបបទល្មើសដេកយាមតាំងពីយប់ រហូតដល់ភ្លឺទើបឃើញអស់លោកមន្ត្រីឡេមឡឺម ទាំងនោះស្លៀកពាក់ខោអាវយ៉ាងស្អាតបាតនាំគ្នាថតរូប ហើយធ្វើរបាយការណ៍បង្អួតថ្នាក់លើថាខ្លួនជាម្ចាស់ករណីទៅវិញ។
មហាជនបានសំណូមពរទៅថ្នាក់លើស្នើរសុំអោយមានការត្រួតពិនិត្យលក្ខណៈសម្បត្តិរបស់មន្ត្រីដែលបានចាត់តាំង អោយចុះមកបំពេញការងារនៅក្នុងខេត្តកំពង់ស្ពឺនេះ សូមរកមនុស្សណាដែលមាន ឆន្ទៈ និងឧត្តមគតិខ្ពស់ក្នុងការងារ ទើបអាចបង្ការនិងទប់ស្កាត់បទល្មើសព្រៃឈើបាន។បើបណ្តោយតាមមន្ត្រី ដែលឈរជើងរាល់ថ្ងៃនេះ ច្បាស់ណាស់ដូចពាក្យថា”ទន្សោងគោព្រៃមិនខុសទេ”។
ពាក់ព័ន្ធជាមួយនឹងការលើកឡើងក៏ដូចជាការរិះគន់ខាងលើនេះដែរអ្នកយកព័ត៌មានយើងមិនអាចសុំការពន្យល់បកស្រាយពីអស់លោកជាសមត្ថកិច្ចដែលឈរជើងនៅតំបន់នេះបានឡើយ៕

 

Loading...