ធ្លាក់យន្តហោះនៅ Papua New Guinea ស្លាប់មនុស្ស១២នាក់

មនុស្ស១២នាក់បានបាត់បង់ជីវិត ក្នុងនោះមានជនជាតិអូស្ត្រាលីម្នាក់ផងដែរ បន្ទាប់ពីហេតុការណ៍ធ្លាក់យន្តហោះនៅក្នុងតំបន់ដាច់ស្រយាលក្នុងប្រទេស Papua New Guinea ។ នេះបើតាមប្រភពព័ត៌មានដែលផ្សព្វផ្សាយកាលពីថ្ងៃទី១៤ ខែមេសា ។

ទីភ្នាក់ងារព័ត៌មាន PNG Broadcasting Corporation បានផ្សព្វផ្សាយថា យន្តហោះបានហោះហើរនៅតំបន់ភាគខាងលិចប្រទេសតំបន់ប៉ាស៊ីហ្វិកមួយនេះកាលពីរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦ ហើយម៉ាស៊ីនស្រាប់តែមានបញ្ហាខណៈដែលកំពុងហោះហើរនៅលើអាកាស ទើបធ្វើឲ្យធ្លាក់ដាំក្បាលចូលទឹកសមុទ្រតែម្តង ។

ស្នងការប៉ូលិស លោក Joe Puri បានបញ្ជាក់ប្រាប់ប្រភពព័ត៌មានថា ក្នុងហេតុការណ៍បណ្តាលឲ្យអ្នកដំណើរទាំងអស់ រួមទាំងអាកាសយានិកផងដែរបាត់បង់ជីវិត ។ ក្នុងចំណោមជនរងគ្រោះ គឺមានកុមារផងដែរ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយរបស់អូស្ត្រាលីបញ្ជាក់ថា អាកាសយានិកយន្តហោះខាងលើនេះមានសញ្ជាតិជាអូស្ត្រាលី ។

ក្រសួងការបរទេសអូស្ត្រាលីបានបញ្ជាក់ថា ពលរដ្ឋរបស់ខ្លួនម្នាក់ស្ថិតនៅក្នុងជើងហោះហើរ Sunbird ហើយយន្តហោះនេះបានធ្លាក់នៅពេលទៅដល់តំបន់ Kiunga ។

អ្នកនាំពាក្យរបស់ក្រសួងការបរទេសអូស្ត្រាលីបានថ្លែងប្រាប់ប្រភព AFP ថា យើងបន្តធ្វើការជាមួយអាជ្ញាធរ Papua New Guinea ។ ប្រភពនេះមិនបានបញ្ជាក់ទេថា តើជនជាតិអូស្ត្រាលីម្នាក់ជាអាកាសយានិក ឬយ៉ាងណានោះ ។

តាមការស្រាវជ្រាវមិនទាន់ផ្លូវការបានបញ្ជាក់ថា អ្នកដំណើរនៅក្នុងយន្តហោះ និងអាកាសយានិក គឺជាក្រុមគ្រួសាររបស់ពួកគេប៉ុណ្ណោះ ។ គេនៅមិនទាន់ទទួលបានព័ត៌មានបន្ថែមនៅឡើយទេ ៕

sunbird-aviation-png

Loading...

Leave a Reply

Your email address will not be published. Required fields are marked *