ធ្លាក់​យន្ដហោះ​យោធា​នៅ​ស៊ី​រី​ ទាហាន​៣៥​នាក់​បាត់បង់​ជីវិត​

​យ៉ាង​ហោច​ណាស់​ក៏​មាន​ទាហាន​ ៣៥​នាក់​ស្លាប់​នៅ​ពេល​យន្ដហោះ​ដឹក​ពួក​ គាត់​ជួប​គ្រោះថ្នាក់​ធ្លាក់​នៅ​ខេត្ដ​ Idlid​ ភាគ​ពាយ័ព្យ​ប្រទេស​ស៊ី​រី​ ។​
​មន្ដ្រី​អាកាសចរណ៍​ស៊ី​រី​បាន​ប្រកាស​ ឱ្យ​ដឹង​ថា​ យន្ដហោះ​ដែល​ជួប​គ្រោះថ្នាក់​ នោះ​ជា​ប្រភេទ​យន្ដហោះ​ដឹក​ជញ្ជូន​ធុន​ តូច​ហើយ​ធ្លាក់​ដោយ​ជួប​អាកាសធាតុ​ អាក្រក់​ ធ្លាក់​អ័ព្ទ​ក្រាស់​ ។​ គ្រោះថ្នាក់​ កើតឡើង​ពេល​យន្ដហោះ​ព្យាយាម​ចុះ​ ចត​នៅ​ក្នុង​អាកាសយានដ្ឋាន​យោធា​ អា​ប៊ូ​អាល់​ដូ​ហើរ​ បណ្ដាល​ឱ្យ​ទាហាន​ និង​ អាកាសយានិក​៣៥​នាក់​នៅ​លើ​យន្ដហោះ​ បាត់បង់​ជីវិត​ទាំងអស់​ ។​

​សារព័ត៌មាន​សា​ណា​របស់​ស៊ី​រី​បាន​ ផ្សព្វផ្សាយ​ថា​ យន្ដហោះ​ខាងលើ​ធ្លាក់​ ដោយ​ជួប​អាកាសធាតុ​អាក្រក់​ មិនមែន​ រង​ការ​វាយប្រហារ​ដោយ​ភេរវកម្ម​ នោះ​ឡើយ​ ។​ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ សាខា​របស់​ក្រុម​អាល់​កៃ​ដា​នៅ​ស៊ី​រី​បាន​ ប្រកាស​ថា​ បាន​បាញ់​ទម្លាក់​យន្ដហោះ​ ដឹក​ជញ្ជូន​ធុន​តូច​របស់​រដ្ឋាភិបាល​ស៊ី​រី​ នៅ​តំបន់​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​នេះ​ ។​ ប៉ុន្ដែ​រដ្ឋាភិបាល​ស៊ី​រី​បាន​បញ្ជាក់​ថា​ យន្ដ​ ហោះ​នោះ​ធ្លាក់​ដោយ​អាកាសធាតុ​ អាក្រក់​ ។​

​កន្លង​មក​ ឧទ្ធម្ភាគចក្រ​ដឹក​អ្នកដំណើរ​ របស់​ស៊ី​រី​មួយ​គ្រឿង​ក៏​ត្រូវ​ក្រុម​ភេរវ​ករ​ បាញ់​ទម្លាក់​ ។​ កាលពី​ខែធ្នូ​ ឆ្នាំ​២០១៤​ ក្រុម​ឧទ្ទាម​អ៊ិ​ភ​ស្លា​ម​បង្កើត​រដ្ឋ​ក៏​បាន​ចាប់​ ខ្លួន​អាកាសយានិក​ហ្ស៊​ក​ដង់​ម្នាក់​ នៅ​ ពេល​ដែល​យន្ដហោះ​ចម្បាំង​បាន​ធ្លាក់​ នៅ​ខេត្ដ​រ៉ា​ក់​កា​ ជាទី​តាំង​គ្រប់គ្រង​របស់​ ក្រុម​អ្ស៊ិ្ល​ា​ម​បង្កើត​រដ្ឋ​ ៕

VJWXa1_QHAZ.jpg

Loading...

Leave a Reply

Your email address will not be published. Required fields are marked *