ធ្លាក់​ឧទ្ធម្ភាគចក្រ​​នៅ​ថៃ​​សម្លាប់​មនុស្ស​​បួន​នាក់​

ឧទ្ធម្ភាគចក្រ​មួយគ្រឿង​ផ្ទុក​មនុស្ស​បួន​នាក់ បាន​ធ្លាក់​កាលពី​ព្រឹក​ថ្ងៃទី​១៨​កក្កដា​នេះ នៅក្នុង​ស្រុក​ចាន់ណា​បុត​ក្នុង​ខេត្ដខ​ន​កែន​ប្រទេស​ថៃ សម្លាប់​មនុស្ស​ទាំងអស់​នៅលើ​នោះ​។ ឧទ្ធម្ភាគចក្រ​AS355NP ធ្វើដំណើរ​ពីសា​រ៉ា​ប៊ូ​រី​ឆ្ពោះទៅកាន់​អាកាសយានដ្ឋាន​ខន​កែន ដែល​គ្រោង​ទៅដល់​នៅ​ម៉ោង​៩​ព្រឹក​។

ប៉ុន្ដែ​ក្រុម​គ្រប់គ្រង​អាកាសចរណ៍ បាន​ដាច់​ការទាក់ទង​នៅពេល​ឧទ្ធម្ភាគចក្រ​ហោះ​ដល់​ស្រុក​ចាន់ណា​បុត​។

ក្រុម​ជួយសង្គ្រោះ​ដែលមាន​អ្នក​ពន្លត់​អគ្គិភ័យ​ផង ក៏បាន​ព្យាយាម​ចុះទៅ​ពន្លត់ភ្លើង​ដែល​ឆាបឆេះ​ឧទ្ធម្ភាគចក្រ​ដែរ ប៉ុន្ដែ​មិនអាច​ជួយសង្គ្រោះ​ជីវិត​មនុស្ស​បានទេ​។

នាយកដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ថៃ ក៏បាន​បញ្ជូន​ក្រុម​ស៊ើបអង្កេត​ទៅ​កន្លែងកើតហេតុ ដើម្បី​ស្វែងរក​មូលហេតុ​នៃ​ការធ្លាក់​៕

 

Loading...