ធ្លាប់ធ្វើនគរបាលតាំងពីឆ្នាំ១៩៧៩ ដល់ពេលចូលនិវត្តន៍ បានត្រឹមដេកឈឺកម្សត់ គ្មានអ្នកទៅក្បែរ

ខេត្តកំពត៖ លោកកែវ សារ៉ាន់ ធ្លាប់ធ្វើមន្ត្រី នគរបាលតាំងពីឆ្នាំ១៩៧៩ គាត់ជាកម្លាំងស្នូល និងខ្លាំងក្នុងការការពារមូលដ្ឋានជាកម្លាំងការពារមិនអាចខ្វះបាន ។ ក្រោយមកគាត់បានឡើង តូនាទីជាមេបុស្តិ៍ទូកមាសខាងលិច នៃអធិការដ្ឋានស្រុកបន្ទាយមាស រហូតដល់ថ្ងៃចូលនិវត្តន៍កាលពីប៉ុន្មានឆ្នាំនេះ តែឥឡូវពេលនេះ គាត់ដេកឈឺនៅនឹងផ្ទះជាង១ឆ្នាំមកហើយ គ្មានឃើញថ្នាក់ដឹកនាំនគរបាលថ្នាក់ស្រុក ឬខេត្តណាមកក្បែរគាត់ឡើយ ។

មិត្តភក្ដិអតីតមន្ត្រីនគរបាលថ្នាក់ប៉ុស្ដិ៍ នៅតាមមូលដ្ឋានម្នាក់បានផ្ញើរូបថត៣សន្លឹករួមទាំងប្រវត្តិខ្លះៗ នៃមិត្តភក្ដិរបស់ខ្លួនសូមអោយជួយចុះផ្សាយក្រែងបានដឹងដល់ថ្នាក់ដឹកនាំ និងអតីតមេៗរបស់គាត់ ចុះទៅសួរសុខទុក្ខ ឬផ្ដល់ជំនួយឧបត្ថម្ភខ្លះៗ ក្រែងគ្នាអាចដោះទ័លបានមួយគ្រា ខណៈបច្ចុប្បន្នមន្ត្រីចូលនិវត្តន៍ ។

រូបនេះ ក្រៅពីខ្វះខាតជីវភាពហើយ គឺមានជំងឺប្រចាំកាយ ក្លាយទៅជាមនុស្សបាក់ទឹកចិត្ត ខុសពីមុនដែលគាត់ធ្លាប់តែជាមន្ត្រីនគរបាលនៅមូលដ្ឋានការពារសន្តិសុខ សុវត្ថិភាពជូនប្រជាជនដ៏អង្គអាចមួយរូប ធ្លាប់ឆ្លងកាត់សមរភូមិប្រយុទ្ធជាមួយខ្មែរក្រហមភ្នំវល្លិរាប់មិនអស់នោះ ។

ប្រពន្ធរបស់គាត់ធ្លាប់បានទៅអង្វរសុំរកជំនួយពីអធិការដ្ឋានស្រុកបន្ទាយមាសដែរ គេដឹងថា គាត់កំពុងមានទុក្ខអញ្ចឹងដែរ តែគ្មានខាងណាទៅក្បែរឬរាយការណ៍ ទៅថ្នាក់លើដើម្បីចុះមកជួយមើលជួយផ្តល់កម្លាំងចិត្តដល់រូបគាត់ឡើយ ។ គេឆ្ងល់ថា ហេតុអ្វីមិត្តធ្លាប់រួមអាវុធមិនព្រមជួយគ្នាផង? ពេលនេះស្រុកសន្តិភាពហើយ ម្តេចក៏បែរជាបោះបង់មិត្តធ្លាប់តស៊ូជាមួយគ្នាចោលបែបនេះទៅវិញ ។

រឿងនេះបើបានឮដល់អគ្គស្នងការនគរបាលជាតិ ឬលោកស្នងការខេត្ត ប្រាកដជាលោកនឹងមិនបោះបង់អតីតមិត្តរួមអាវុធតាំងពីសម័យ៨០ចោលឡើយ តែគ្មាននរណាបញ្ជូនព័ត៌មានកម្សត់នេះទៅដល់លោកសោះឡើយ ៕

abced

Loading...

Leave a Reply

Your email address will not be published. Required fields are marked *