ធ្លាយ​ព័ត៌មាន​៖ អ្នករត់​ការសុំ​ដោះលែង​ជនជាតិ​វៀតណាម​២​នាក់​ដឹកឈើ​ខុសច្បាប់​នៅ​មណ្ឌល​គី​រី​

ខេត្តមណ្ឌលគិរី ៖ ក្រោយ​ការឃាត់ខ្លួន​កាលពី​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅនេះ នូវ​ជនជាតិ​វៀតណាម​ស្រី​ប្រុស​២​នាក់ ពាក់ព័ន្ធ​ដឹកជញ្ជូន​ឈើប្រណិត​ខុសច្បាប់ ឥឡូវនេះ​លេច ឮ​ព័ត៌មាន​ថា មាន​អ្នករត់​ការសុំ​ឲ្យ​ដោះលែង​ជនជាតិ​វៀតណាម​ទាំង​២​នាក់​នោះ​វិញ ។ តាម​ព័​ត៌ មាន​ទទួលបាន​ក្រុមមន្ត្រី​ជំនាញ​កំពុងតែ​រៀប​កំណត់ហេតុ ដើម្បី​និង​រក​វិធី​ដោះលែង​ជនជាតិ វៀតណាម​ទាំង​២​នាក់​នោះ​វិញ​ផងដែរ ។​

​សូមជម្រាបថា ជនជាតិ​វៀតណាម​ពីរ​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី ចាប់​ប​ញ្ជួ​ន​ឲ្យ​មន្ទីរ​បរិស្ថាន​ចាត់ការ​បន្ត គ្រា​ដែល​ដឹកឈើ​ខុសច្បាប់​។​ករណី​ខាងលើ​ធ្វើឡើង​នៅ​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​មេ​មុំ ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។​

​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​ពេល​ប្រើប្រាស់​រថយន្ត​មួយគ្រឿង​ម៉ាក​កាមរី ពណ៌​គ្រាប់អំពិល ដឹកឈើ​ចំនួន​២១​ដុំ ដោយ​តៃកុង​មានឈ្មោះ វៀង វ៉ាន់​ធិ​ញ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ និង​ឈ្មោះ ឡេ យ៉ុង ភេទ​ស្រី អាយុ​៤៣​ឆ្នាំ អ្នក​ទាំងពីរ​នាក់​ជា​ជនជាតិ​វៀតណាម​។​

​មន្ត្រី​ជំនាញ​បញ្ជាក់ថា ក្រោយ​ឃាត់ខ្លួន​បុរស​-​ស្ត្រីជាតិ​វៀតណាម ២ នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តមណ្ឌលគិរី បញ្ជូន​ឲ្យ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត ចាត់ការ​តាម​នីតិវិធី​ច្បាប់​ពាក់ព័ន្ធ​ករណី​ដឹកជញ្ជូន​ឈើ​ឆ្លងដែន​ខុសច្បាប់​។

​លោក កែវ សុភ័ក្ត្រ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ខណ​នេះ ជនសង្ស័យ​ទាំងពីរ​ខាងលើនេះ ត្រូវបាន​ក្រុមមន្ត្រី​បរិស្ថាន​របស់លោក កសាង​សំណុំរឿង​ចោទប្រកាន់​ពីបទ «​ដឹកជញ្ជូន​អនុផល​ព្រៃឈើ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​» ដោយ​យោងតាម​មាត្រា ៥៩ នៃ​ច្បាប់​ស្ដីពី​តំបន់​ការពារ​។​

​លោក​បាន​បញ្ជាក់ថា​៖«​យោងតាម​មាត្រា​នៃ​ច្បាប់​នេះ ជនសង្ស័យ​មិនត្រូវ​បាន​ឃុំខ្លួន​នោះទេ ប៉ុន្តែ​ត្រូវ​ពិន័យ​ជា​ប្រាក់​ចន្លោះ​ពី​១​លាន​រៀល​ដល់ ១០ លាន​រៀល​ប៉ុណ្ណោះ​។​

​ប៉ុន្តែ​មន្ត្រី​ជំនាញ​ដែល​បង្ក្រាប​បទល្មើស​នេះ​បាន​ទម្លាយ​ព័ត៌មាន​ថា អ្នករត់​ការសុំ​ឲ្យ​ដោះលែង​ជនជាតិ​វៀតណាម​ទាំង​២​នាក់​នោះ​បានមក​ចរចារ​សុំ​ឲ្យ​ដោះលែង​តាំងពី​ចាប់​ភ្លាមៗ​មក​ម្លេះ តែ​មិនបាន​សម្រេច ហើយក៏​បន្ត​ទៅដល់​មន្ទីរ​បរិស្ថាន​ទៀត ៕

Loading...