ធ្វើស្នងការរងខេត្តកណ្តាលសោះ ស្រេង សុខា សល់លុយរាប់ម៉ឺនដុល្លារ សំញ៉ែងឲ្យថ្លៃទឹកដោះកូនក្រមុំ ប្រពន្ធទី៤?

ខេត្តកណ្តាល ៖ គួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីមហាជន ពេលបែកធ្លាយនៅលើបណ្តាញសង្គមហ្វេស៊ុកថា លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ងារជាស្នងការរង នគរបាលខេត្តកណ្តាលប៉ុណ្ណោះ ធ្វើភ្ជាប់ពាក្យជាមួយស្រីស្អាត ឲ្យថ្លៃទឹកដោះរហូតដល់១០ម៉ឺនដុល្លារ អមដោយរថយន្តទំនើបមួយគ្រឿងទៀតតម្លៃប្រហែល២២ម៉ឺនដុល្លារ គឺពិតជាឡូយឆាយ មិនធម្មតាមែន ។

មហាជនលើកឡើងថា គិតៗទៅគ្រាន់ តែធ្វើ​ស្នងការរង​នគរបាលខេត្តកណ្តាលសោះ សល់លុយវល់ម៉ឺនដុល្លារ ទុកសម្រាប់សំញ៉ែង​កូនក្រមុំគេ ដែលគេបង្ហើបថា គឺជាប្រពន្ធទី៤, ចុះទម្រាំ​ស្នងការវិញ មិនដឹងសល់លុយច្រើនយ៉ាងណានោះទេ ។

ការភ្ជាប់ពាក្យជាមួយក្មេងស្រី ប្រពន្ធទី៤នេះ គេធ្វើឡើងនៅផ្សារអ្នកលឿង (ត្រើយខាងកើត) ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ថ្មីៗ ហ៊ុយៗនេះប៉ុណ្ណោះ ។

មហាជន និងអ្នកជិតខាង បានលាន់មាត់ និងមានការភ្ញាក់ផ្អើលគ្រប់ៗគ្នាថា លោកស្នងការរងសោះអី ក៏មានទ្រព្យសម្បត្តិច្រើនម្ល៉េះ បានជាបង្ហាញមហាជននូវទ្រព្យសម្បត្តិ លុយកាក់ច្រើនម្លឹងៗ ។

គេបង្ហើបថា ស្នងការរងនគរបាលខេត្តកណ្តាល នេះមានប្រពន្ធច្រើន រៀបការមិនទាន់ក្តៅគូថខោផង ក៏លែងលះគ្នាទៅយកថ្មីទៀត រហូតដល់ពេលនេះ គឺជាស្រីទី៤ហើយ ៗមិនដឹងថា ទៅថ្ងៃខាងមុខ មានប៉ុន្មាននាក់ទៀតនោះទេ ។ ចាំមើលថ្នាក់លើ ហ៊ានស៊ើបអង្កេតករណីនេះអត់ ថាតើ ប្រភពលុយទាំងនោះ​បានមកពីណាខ្លះ? ពុករលួយ? រកស៊ីល្មើសច្បាប់ទេដឹង? ឬមួយគាត់សន្សំប្រាក់ខែបន្តិចម្តងៗ? ៕

Loading...