ធ្វើអត្តឃាតចងកសម្លាប់ខ្លួន នៅចំណុចភូមិស្រែខ្វាវ ឃុំជាងទង ស្រុកត្រាំកក់

ខេត្តតាកែវ: កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ អធិការដ្ឋាននគរបាលស្រុកតាំកក់ បានទទួលព័ត៌មានពីលោក តុប សំអុល នាយប៉ុស្តិ៍ជាងទង ថាមានករណីមនុស្សធ្វើអត្តឃាតចងកសម្លាប់ខ្លួន នៅចំណុចភូមិស្រែខ្វាវ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាក

ក្រោយទទួលបានព័ត៌មានភ្លាម ផ្នែកជំនាញស្រុកសហការជាមួយការិយាល័យបច្ចេកទេសខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ មានពេទ្យ និងអាជ្ញាធរភូមិឃុំ បានចុះធ្វើការពិនិត្យ សាកសព ដល់កន្លែងកើតហេតុ។

សាកសពឈ្មោះ ស៊ុន យ៉ា ភេទស្រី អាយុ២៤ឆ្នាំ ស្រុកកំណើតភូមិរិទ្ធី១ ឃុំ កែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ(មានសង្សារ)នៅភូមិឃុំកើតហេតុខាងលើ។

ក្រោយការពិនិត្យផ្នែកជំនាញសន្និដ្ឋានថា ពិតជាចងកសម្លាប់ខ្លួនពិតប្រាកដមែន។ មូលហេតុដោយមានវិបត្តិផ្លូវចិត្ត សង្សារគ្រោះថ្នាក់ចរាចរណ៍ស្លាប់៕

 

Loading...