ធ្វើ​បុណ្យសព​ឲ្យ​ម្តាយ​រួច​ ត្រូវ​ប្តី​វាយ​មួយ​ពូថៅ​បែកក្បាល​របួសធ្ងន់​

​ខេត្តកំពង់ចាមៈ​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ​កាលពី​ព្រឹក​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០១៥​ បាន​ចាប់ខ្លួន​បុរស​ម្នាក់​ដែល​បាន​យក​ពូថៅ​វាយ​ក្បាល​ប្រពន្ធ​បណ្តាល​ឲ្យ​រង​របួស​ជា​ទម្ងន់​ ក្នុង​ជម្លោះ​ពាក្យ​សម្តី​នៅ​ពេល​រៀបចំ​ធ្វើ​បុណ្យសព​ឲ្យ​ម្តាយ​រួច​មក​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៧​និង​១១​នាទី​ ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ភូមិ​ ស្វាយ​ទាប​ ឃុំ​តា​ប្រ៉ុ​ក​ ស្រុក​ចំការលើ​ ខេត្តកំពង់ចាម​ ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៥​ មានឈ្មោះ​ ឈឹង​ ឈឿ​ន​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ និង​ប្រពន្ធ​ឈ្មោះ​ កង​ សុ​ឃី​ម​ អាយុ​៣៥​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ច្រាប​ ឃុំ​ច្រាប​ ស្រុក​ស​ន្ទ​ក់​ ខេត្តកំពង់ធំ​បាន​មក​ធ្វើ​បុណ្យសព​ឲ្យ​ម្តាយ​របស់​ប្រពន្ធ​ដែល​ស្លាប់​នៅ​ភូមិ​ស្វាយ​ទាប​ ឃុំ​តា​ប្រ៉ុ​ក​ ស្រុក​ចំការលើ​ ខេត្តកំពង់ចាម​។​

​ប្រភព​បន្ត​ថា​ នៅ​ពេល​ធ្វើ​បុណ្យសព​ឲ្យ​ម្តាយ​រួចរាល់​ហើយ​ ដល់​ពេល​ហូប​បាយ​ល្ងាច​ ម៉ោង​ប្រហែល​១៧​ថ្ងៃ​ដដែល​ បុរស​ជា​ប្តី​បាន​ឲ្យ​ប្រពន្ធ​ដួស​បាយ​ឲ្យ​ខ្លួន​ តែ​ពេល​នោះ​ប្រពន្ធ​ខឹង​នឹង​ប្តី​ផឹកស្រា​ស្រវឹង​និយាយ​ច្រំ​ដែល​ពេក​ ក៏​មិន​បាន​ដួស​បាយ​ឲ្យ​ ដោយ​ប្រាប់​ឲ្យ​ប្តី​ដួស​បាយ​ហូប​ខ្លួនឯង​ទៅ​ ហើយ​ក៏​មាន​ប្រកែក​គ្នា​ចុះឡើងៗ​ ធ្វើ​ឲ្យ​បុរស​ជា​ប្តី​ខឹង​យក​ពូថៅ​វាយ​នឹង​ខ្នងពូថៅ​ចំ​ក្បាល​ប្រពន្ធ​បែក​ ហូរ​ឈាម​សន្លប់​ ត្រូវ​សាច់ញាតិ​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ចំការលើ​ តែ​ដោយសារ​របួសធ្ងន់​ពេក​ គ្រូពេទ្យ​បាន​បញ្ជូន​ស្ត្រី​រង​គ្រោះ​មក​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​។​

​លោក​អ៊ិ​ត​ តារា​ អធិការ​នគរបាល​ស្រុក​ចំការលើ​បាន​ឲ្យ​ដឹង​ថា​ ក្រោយ​កើតហេតុ​ សមត្ថកិច្ច​បាន​តាម​រក​ជន​ដៃដល់​ តែ​ពេល​នោះ​ ឈ្មោះ​ឈឹង​ ឈឿ​ន​ បាន​រត់​ចេញពី​កន្លែង​កើតហេតុ​ទៅ​សម្ងំ​លាក់ខ្លួន​នៅ​ឯ​វាលស្រែ​។​

​លោក​អធិការ​បន្ត​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០១៥​ សមត្ថកិច្ច​បាន​តាម​រក​ឈ្មោះ​ឈឹង​ ឈឿ​ន​ ហើយ​ឃាត់ខ្លួន​នាំ​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ​ដើម្បី​បំពេញ​សំណុំ​ឯកសារ​តាម​នីតិវិធី​ ៕ ​សុ​.​ភ័​ណ្ឌ​

IMG-20150112-WA0025

IMG-20150112-WA0027

Loading...

Leave a Reply

Your email address will not be published. Required fields are marked *