នគបាលស្រុកបសេដ្ឋឃាត់បុរសជាប្តីប្រើហិង្សាលើប្រពន្ធរឿងសំុលុយប្រពន្ធ១ម៉ឺនរៀលមិនបាន

ខេត្តកំពង់ស្ពឺ៖ បុរសជាប្តីចិត្តភ្លើងម្នាក់ ត្រូវបាននគរបាលស្រុកធ្វើការឃាត់ខ្លួន ខណៈដែលសំុលុយប្រពន្ធ១ម៉ឺនរៀលមិនបានកើតហិង្សាមកលើប្រពន្ធតែម្តង។

ហេតុការឃាត់បុរសខាងលើ បានការពីវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នំា២០១៧ស្ថិតនៅភូមិតាប្រាជ្ញ ឃុំបសេដ្ឋ ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកបាននិយាយអោយដឹងថា បុរសជាប្តីចិត្តភ្លើង ឈ្មោះ ឈៀង ថារី ភេទប្រុស អាយុ ៣១ ឆ្នាំ (ត្រូវជាប្តី) បានវាយទៅលើ ឈ្មោះ គិត ហៀង អាយុ ២៧ ឆ្នាំ ( ត្រូវជាប្រពន្ធរងរបួសស្រាល។នគរបសលបានបន្តទៀតថានៅ ក្រោយកើតហេតុមក ឈ្មោះ គិត ហៀង ជាប្រពន្ធបាននាំ កូនទៅដេកនៅផ្ទះម្តាយបង្កើតរបស់ខ្លួន ស្រាប់តែ ឈ្មោះ ឈៀង ថារី ជាប្តី យក ចំពៀមកៅស៊ូ បាញ់មកលើផ្ទះនោះ ជាច្រើនគ្រាប់ ធ្វើអោយពួកគាត់មិនបានសំរាន្តពេញមួយយប់ មូលហេតុដែលបង្កអោយមានករណី ហឹង្សាក្នុង​គ្រួសារខាងលើកើតឡើង មកពីប្តីសុំលុយប្រពន្ធចំនួន ១០០០០៛ (មួយម៉ឺនរៀល) តែប្រពន្ធ មិនអោយ.។

ករណីនេះកសាងសុំណុំរឿងបញ្ជូនទៅការិយាល័យជួញដូរនៃស្នងការដ្ឋាននគបាលខេត្តចាត់ការតាមនិតិវិធី៕ មណ្ឌលច្បារមន

Loading...