នគរបាលការិយាល័ព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញបញ្ជូនជនសង្ស័យ០១នាក់ជាតៃកុងរថយន្តដឹកឃាតកបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌម្រិតស្រាលទៅតុលាការចាត់ការតាមផ្លូវច្បាប់

ភ្នំពេញ៖ ជនសង្ស័យ០១នាក់ដែលជាតៃកុងរថយន្តជាប់ពាក់ព័ន្ធនិងអំពើឃាតកម្មដឹកជនសង្ស័យជាឃាតករបាញ់សម្លាប់ជនរងគ្រោះជានាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញដើម្បីគេចខ្លួននោះ ដោយនៅព្រឹកថ្ងៃទី០៧ខែមករា ឆ្នាំ២០២១ ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់នោះហើយ។គ្រាដែលកម្លាំងនគរបាលរាជធានីភ្នំពេញបន្តសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ប្រភេទកំពុងតាមស្វែងរកចាប់ខ្លួនជនសង្ស័យដៃដល់ជាឃាតករនៅខេត្តភាគឥសាននៃប្រទេសកម្ពុជា។

ជនសង្ស័យជាតៃកុងរថយន្តនោះមានឈ្មោះ កែ ចាន់មាន ភេទប្រុសអាយុ២៥ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់ រត់គេចខ្លួនទៅដល់ខេត្តបាត់ដំបងហើយត្រូវបានកម្លាំងនគរបាលស្រាវជ្រាវបង្រ្កាបចាប់ខ្លួនកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ស្ថិតនៅផ្ទះជួលមួយកន្លែងជិតបច្ឆាវត្តទួលតាឯក ក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សូមរំលឹកថានៅថ្ងៃទី៣០ខែ ធ្នូ ឆ្នាំ ២០២០ វេលាម៉ោង១២និង៥នាទីយប់មានករណីឃាតកម្មបាញ់សម្លាប់រឿងទំនាក់គ្រោះថ្នាក់ចរាចរណ៍នៅចំណុចមុខផ្ទះសំណាក់ សំាងហ័រទៀន លើផ្លូវសហព័ន្ធរុស្សី ស្ថិតនៅភូមិ ក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន ០២ នាក់ ស្លៀកពាក់ស៊ីវិល ប្រដាប់ដោយអាវុធខ្លី ០១ ដើម មិនស្គាល់ម៉ាក បន្សល់ទុកសំបកគ្រាប់នៅកន្លែងកើតហេតុចំនួន ០៩ គ្រាប់ ក្បាលគ្រាប់ចំនួន ០១ គ្រាប់ មធ្យោបាយធ្វើសកម្មភាពរថយន្តម៉ាក Lexus RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2A 4546 មានស្នាមកំពិតដំបូលផ្នែកខាងមុខខាងស្តាំនិងរថយន្តជនរងគ្រោះម៉ាកFORD RAPTOR F150 ផលិតឆ្នាំ២០២០ពណ៌ស ០១គ្រឿងនៅកន្លែងកើតហេតុ។

សពជនរងគ្រោះឈ្មោះ រ៉េត ស៊ីណែត ភេទ ប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅផ្ទះលេខ ១៦៩ ផ្លូ១៦៩ ភូមិ៤ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញមានទួនាទីជានាយរងការិយាល័យនគរបាលកំរឹតស្រាលរាជធានីភ្នំពេញ ស្លាកស្នាមបាញ់ពីក្រោយខ្នងចំនួន ០៣ គ្រាប់ ធ្លាយមកមុខ និងថ្ងាស់ ០១ គ្រាប់ធ្លាយមកក្រោយ ។
បន្ទាប់ពីបង្កហេតុជនសង្ស័យបានបើករថយន្តម៉ាក Lexus RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2A 4546 គេចចេញពីកន្លែកើតហេតុ ។សមត្ថកិច្ចចុះធ្វើស្រាវជ្រាវស្វែងរកជនសង្ស័យ នៅព្រឹកថ្ងៃដដែលសកមត្ថកិច្ចបានរកឃើញរថយន្ត ជនសង្ស័យ០១ គ្រឿង ម៉ាកLexus RX300 ពណ៌ខ្មៅដោះស្លាកលេខចោល យកទៅប្លុងចតចោលនៅចំណុចផ្ទះគ្មានលេខ ផ្លូវ ៤២ ភូមិស្វាយឧត្តម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ និងបានសាកសួរម្ចាស់ផ្ទះ ហើយឈានទៅដល់ការស្វែងរកចាប់ខ្លួនជនសង្ស័យ០១នាក់បក្ខពួកឃាតករដែលបានរតគេចដល់ខេត្តបាត់ដំបង ហើយបាន បញ្ជូនជនសង្ស័យរូបនេះមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌមរិតធ្ងន់រាជធានីភ្នំពេញដើម្បីធ្វើការសាកសួរ។ ក្រោយការសាកសួរជនសង្ស័យឈ្មោះ កែ ចាន់មាន បានសារភាពថា ក្រុមខ្លួនពិតជាបានចូលរួមក្នុងសកម្មភាពបាញ់សម្លាប់ជនរងគ្រោះពិតប្រាកដមែន ដោយឈ្មោះ អ៊ា ណារ៉េន ហៅ រ៉េនជាឃាតករ(គេចខ្លួន) ជាអ្នកបាញ់ សម្លាប់ជនរងគ្រោះ។ចំណែករូបគេជាអ្នកបើករថយន្តរត់គេចទៅលាក់ទុកនៅផ្ទះប្រជាពលរដ្ឋក្បែរភ្នំបាសិត ហើយឈ្មោះ រ៉េន ជាឃាតករក៏បានតេទូរស័ព្ទបក្ខពួកម្នាក់ទៀតយកម៉ូតូមក ឌុបពួកខ្លួនឆ្លងស្ពានព្រែក្តាមទៅផ្ទះសំណាក់មិនចាំយីហោដេកចំនួន ០២ យប់ ទើបបន្ទាប់មកពួកគេក៏បែកគ្នារៀងៗខ្លួន។ ហើយរូបគេ(កែ ចាន់មាន )មកលាក់ខ្លួននៅក្នុងវត្តមួយនៃខណ្ឌព្រែកព្នៅ ០១ យប់ ។លុះដល់ថ្ងៃទី ០២ ខែមករា ឆ្នាំ២០២១ ខ្លួនក៏បានបន្តដំណើរទៅខេត្តបាត់ដំបង ដោយស្នាក់នៅបន្ទប់ជួល ម្តុំវត្តទួលតាឯក ខេត្តបាត់ដំបង ។ លុះដល់ថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២១ ពេលខ្លួនកំពុងដេកនៅផ្ទះជួលក៏ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្តង។

សេចក្តីរាយការណ៍ឱ្យដឹងថាឃាតករបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានរត់គេចខ្លួនដល់ខេត្តមណ្ឌលគីរីភាគឥសាននៃប្រទេសកម្ពុជា ជាមួយនឹងភរិយា, ប្អួនថ្លៃនិងក្មេងម្នាក់ជាកូន ដើម្បីរត់គេចពីកម្លាំងសមត្ថកិច្ចដែលតាមចាប់។

ជនសង្ស័យ ជាឃាតករសម្លាប់មន្ត្រីនគរបាលក្នុងរាជធានីភ្នំពេញនោះ បានព្យាយាមបើករថយន្តបំបុករបាំងហាមឃាត់របស់ សមត្ថកិច្ចនៅក្នុងស្រុកកោះញ៉ែកកាលពីយប់ថ្ងៃទី០៤ខែមករា ដើម្បីការទម្លាយចេញពីការឡោមព័ទ្ធ។ ជនសង្ស័យជាឃាតករ ឈ្មោះរ៉េន ត្រូវគេបញ្ជាក់ថា គឺជាមន្ត្រីយោធាដែលមានអាវុធជាប់ខ្លួននិងជាមនុស្សធ្លាប់ធ្វើសកម្មភាពអំពើប្លន់បាញ់សម្លាប់ជនរងគ្រោះម្នាក់នៅក្នុងរាជធានីភ្នំពេញនិងទើបចេញពីពន្ធនាគារបាន២ឆ្នាំ ដោយបានគេចខ្លួនចួលទៅក្នុងព្រៃក្រោយការទុកចោលភរិយា, កូននិងប្អូនថ្លៃចោល ដើម្បីការគេចខ្លួនចេញពីការស្ទាក់ ចាប់របស់កម្លាំងសមត្ថកិច្ចដែលកំពុងពង្រាយកម្លាំងតាមស្ទាក់ចាប់គ្រប់ច្រកល្ហកក្នុងការនាំខ្លួនមកផ្តន្ទាទោសតាមច្បាប់។

សូមបញ្ជាក់ផងដែរថាជុំវិញនៃអំពើឃាតកម្មបាញ់សម្លាប់នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញនៅខណ្ឌពោធិ៍សែនជ័យ រឿងទំនាក់គ្រោះថ្នាក់ចរាចរណ៍នោះ។ឯកឧត្តម ឧត្តមសនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញក៏បានប្រាប់គ្រួសារសពនៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ទោ រ៉េត ស៊ីណែត ហៅញ៉ក់ កាលពីកន្លងទៅថ្មីៗនេះ នឹងប្តេជ្ញាតាមស្វែងរកចាប់ខ្លួនជនសង្ស័យជាឃាតករដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ឱ្យខានតែបាន។អំពើឃាតកម្មនេះ ជនសង្ស័យ០១នាក់ជាបក្ខពួកឃាតករដៃដល់ត្រូវបានចាប់ខ្លួនចំណែកជនសង្ស័យជាឃាតករនិងអ្នកជាប់ពាក់ព័ន្ធដទៃទៀតកំពុងតាមស្វែងរកចាប់ខ្លួនយកមកអនុវត្តតាមផ្លូវច្បាប់បន្តទៀត៕

Loading...