នគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យបន្តចុះផ្វព្វផ្សាយអប់រំជូនដល់ម្ចាស់អាជីវកម្មស្ថានីយ៍ប្រេងឥន្ធនៈនិងអាជីកម្មហ្គាសចំនួន៣កន្លែងនៅក្នុងខណ្ឌដូនពេញចូលរួមបង្ការទប់ស្កាត់គ្រោះអគ្គិភ័យ

ភ្នំពេញ៖ នគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយកម្លាំងនគរបាលជំនាញបង្ការពន្លត់អគ្គិភ័យអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានបន្តចុះផ្សព្វផ្សាយអប់រំជូនដល់ម្ចាស់អាជីវកម្មស្ថានីយ៍ប្រេងឥន្ធនៈនិងអាជីវកម្មហ្គាសចំនួន៣កន្លែងក្នុងខណ្ឌដូនពេញរាជធានីភ្នំពេញក្នុងការចូលរួមអនុវត្តវិធានការបង្ការទប់ស្កាត់បញ្ហាគ្រោះអគ្គិភ័យដើម្បីការពារអាយុជីវិតនិងទ្រព្យសម្បត្តិ។ខណៈគេមើលឃើញថាគ្រោះអគ្គិភ័យក្នុងរាជធានីភ្នំពេញនៅតែជាបញ្ហាប្រឈមគំរាមកំហែងអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។គ្រាដែលរបាយការណ៍បង្ហាញឱ្យបង្ហាញឱ្យដឹងថាក្នុងអំឡុងខែកញ្ញានេះអគ្គិភ័យកើតឡើងចំនួន០៤លើកក្នុងរាជធានីភ្នំពេញបណ្តាលឆេះផ្ទះ០៣ខ្នងឆេះបន្ទប់០៣បន្ទប់និងរងការខូចខាតបាត់បង់ទ្រព្យសម្បត្តិសម្ភារៈមួយចំនួនផងដែរ។ប៉ុន្តែអគ្គិភ័យសម្រាប់ខែកញ្ញាមានការថយចុះ០៨លើក បើប្រៀបធៀបនឹងខែសីហាឆ្នាំ២០២០កើតឡើងចំនួន១២លើក ។

ក្រោយគេមើលឃើញកម្លាំងនគរបាលការិយាល័យជំនាញនិងកម្លាំងនគរបាលមូលដ្ឋានចូលរួមសហការបានចុះផ្សព្វផ្សាយអប់រំជាបន្តបន្ទាប់ជូនដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងនូវកត្តាសុវត្ថិភាពនិងការប្រុងប្រយ័ត្នបញ្ហាអគ្គិភ័យនេះ។ការចុះផ្សព្វផ្សាយអប់រំម្ចាស់អាជីវកម្មស្ថានីយ៍ប្រេងឥន្ធនៈនិងអាជីវកម្មហ្គាសទាំង៣កន្លែងបានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅស្ថានីយ៍ប្រេងឥន្ធនៈនិងបញ្ចូលហ្គាសយីហោសូគីមិចបាស្ទ័រ សង្គាត់ចតុមុខ ខណ្ឌដូនពេញ ។

ស្ថានីយប្រេងឥន្ធនៈកាល់តិចស្ថិតនៅតាមបណ្តោយផ្លូវមុនីវង្ស សង្កាត់ចតុមុខ ខណ្ឌដូនពេញ និងស្ថានីយ៍ប្រេងឥន្ធនៈភីធីធីស្ថិតនៅចំណុចផ្លូវ២៤០ភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។ ការចុះត្រួតពិនិត្យផ្សព្វផ្សាយអប់រំនៅពេលនោះមន្រ្តីជំនាញបង្ការពន្លត់អគ្គិភ័យ ក៏បានអប់រំណែនាំម្ចាស់ទីតាំងខាងលើអំពីផលគ្រោះថ្នាក់អគ្គិភ័យដែលបង្កដោយការធ្វើអាជីវកម្មមានការធ្វេសប្រហែស។ណែនាំត្រូវបំពាក់នូវសម្ភារៈបំរើលើការងារបង្ការពន្លត់អគ្គិភ័យឱ្យបានគ្រប់គ្រាន់ដើម្បីធានាសុវត្ថិភាព។

ការចុះផ្សព្វផ្សាយអប់រំវិធានការបង្ការពន្លត់អគ្គិភ័យពីសំណាក់កម្លាំងនគរបាលការិយាល័យជំនាញបានធ្វើឡើងអនុវត្តតាមផែនការដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញដែលក្នុងកិច្ចប្រជុំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីកន្លងទៅនេះបានណែនាំដល់ផែនការងារបង្ការពន្លត់អគ្គិភ័យនិងអាវុធជាតិផ្ទុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ចុះទៅផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋម្ចាស់អាជីវកម្មលក់ហ្គាស សាំងដប កន្លែងស្តុកអេតចាយនិងម្ចាស់អាជីកម្មប្រកបមុខរបរផ្សេងទៀតងាយកើតឡើងបញ្ហាគ្រោះអគ្គិភ័យដើម្បីឱ្យពួកគាត់យល់ដឹងនាំគ្នាចូលរួមអនុវត្តវិធានការបង្ការអគ្គិភ័យឱ្យគត់មុត ដើម្បីធានាឱ្យបានសុខសុវត្ថិភាពខ្ពស់។

សូមរំលឹកថារាជធានីភ្នំពេញកាលពីអំឡុងខែកក្កដា កន្លងទៅនេះធ្លាប់កើតមានករណីអគ្គិភ័យមួយកើតឡើងនៅចំណុចផ្ទះធ្វើអាជីវកម្មហ្គាសមួយកន្លែងបង្កឱ្យមានការភ្ញាក់ផ្អើលស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បណ្តាលឱ្យមនុស្សស្លាប់០៤នាក់និង០៥នាក់ទៀតទទួលរងរបួសធ្ងន់ស្រាល។កត្តាកើតឡើងគ្រោះអគ្គិភ័យនេះត្រូវមន្រ្តីជំនាញអគ្គិភ័យនិយាយថាដោយការធ្វេសប្រហែសរបស់ម្ចាស់អាជីវកម្មហ្គាស៕

Loading...