នគរបាលខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យតៃកុងរថយន្តម្នាក់បើកបុកអ្នកជិះម៉ូតូបណ្តាលឱ្យរងរបួសធ្ងន់ម្នាក់

ភ្នំពេញ៖ តៃកុងរថយន្តម្នាក់ត្រូវបាននគរបាលខណ្ឌដង្កោ រាជធានីភ្នំពេញឃាត់ខ្លួន។ក្រោយពីបើករថយន្តបង្កគ្រោះថ្នាក់បុកម៉ូតូ០១គ្រឿងបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់។ហេតុការណ៍កើតឡើងកាលពីល្ងាចថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ស្ថិតនៅចំណុចម្តុំផ្ទះលក់គ្រឿងសង្ហារឹមថៃ មុំ ភូមិ ម័ល សង្កាត់ដង្កោ  ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមរបាការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌដង្កោឱ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តម៉ាកហ៊ីណូ ពណ៌ខៀវ ចង្កូតស្តាំគ្មានស្លាកលេខបើកបរដោយឈ្មោះ ហុយ ជីឡុង ភេទប្រុស អាយុ២២ឆ្នាំ ស្រុកកំណើតនៅភូមិព្រះសុ្រក ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាមបានបើករថយន្តស្របទិសគ្នាជាមួយម៉ូតូធ្វើដំណើរតែម្នាក់ឯង ម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ៩៤៤១ភព១បើកបរដោយឈ្មោះ ឈុន ពៅ ភេទប្រុស អាយុ៤៥ឆ្នាំ  រស់នៅភូមិម័ល សង្កាត់ដង្កា ក្នុងទិសដៅពីជើងទៅត្បូង ។លុះរវាងរថយន្តនិងម៉ូតូធ្វើដំណើរដល់ចំណុចកើតហេតុស្រាប់តែរថយន្តក៏បានបើកបុកម៉ូតូពីចំហៀងពេញទំហឹងបណ្តាលឱ្យអ្នកជិះម៉ូតូដួលខ្ទាតចូលក្រោមរថយន្ត ត្រូវបានរថយន្តកិនបាក់ជើងរងរបួសធ្ងន់។

ជនរងគ្រោះអ្នកជិះម៉ូតូបន្ទាប់មកត្រូវបានដឹកយកទៅសង្រ្គោះនៅគ្លីនិកម្លិះ។ដោយឡែកចំពោះអ្នកបើករថយន្តបង្កត្រូវបាននគរបាលខណ្ឌដង្កោឃាត់ខ្លួនបញ្ជូនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីយកទៅអនុវត្តតាមនីតិវិធី។មូលហេតុបង្កឱ្យគ្រោះថ្នាក់ចរាចរណ៍ដោយសារថយន្តបើកបរធ្វេសប្រហែស៕

Loading...