នគរបាលខណ្ឌសែនសុខ​ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីលួចស្លាកលេខ

ភ្នំពេញ៖ កាលពីថ្ងៃទី ២៧ ខែ សីហា ឆ្នាំ២០១៥ កម្លាំងអធិការដ្ឋាននគរបាល បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ក្រោយសង្ស័យថាពាក់ព័ន្ធនឹងករណី លួចស្លាកលេខរថយន្ត 2AL-7179។

បើតាមអធិការនគរបាលខណ្ឌសែនសុខ លោក ម៉ក់ហុង បាននិយាយថា កាលពីថ្ងៃទី ២៧ មីនា ២០១៥នៅក្នុងបុរីវ៉ារីណា ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានករណីបាត់ស្លាកលេខរថយន្ត ។ ក្រោយពីទទួលពាក្យបណ្តឹង សមត្ថកិច្ចក៍បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទី១ មានឈ្មោះ ជុំ វណ្ណី អាយុ

៣៤ឆ្នាំ មុខរបរ ម្ចាស់យានដ្ឋាន (ជាអ្នកទទួលទិញ)ជនសង្ស័យទី ២ មានឈ្មោះ ហំ ហេន អាយុ៣៥ឆ្នាំ មុខរបរ លក់កង់រថយន្ត (ជាអ្នកទទួលធ្វើកាតគ្រីឡាន) ។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលខណ្ឌកំពុងបន្តស្រាវជ្រាវស្វែងអ្នកជាប់ពាក់ព័ន្ធបន្តទៀត ៕

 

pict2 pict1

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *