នគរបាលខេត្តកំពង់ឆ្នាំងឃាត់ខ្លួន២នាក់សង្ស័យពាក់ ព័ន្ធករណីជួញដូរនិងប្រើប្រាស់សារធាតុញៀន

កំពង់ឆ្នាំង៖ អនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និង មានការសម្របសម្រួលនីតិវិធី ពី លោក អ៊ុត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅវេលាម៉ោង ១៥និង
៣០នាទីកាលពី ថ្ងៃទី២១ ខែមករាឆ្នាំ២០២១ កម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន នៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងអធិការដ្ឋានគរបាល ស្រុកបរិបូណ៌ ចុះបង្ក្រាបករណី រក្សាទុកជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវ សារធាតុញៀន នៅចំណុចក្បាលកោះឆ្នុកទ្រូ ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្ត
កំពង់ឆ្នាំង។

យោងតាមការបញ្ជាក់ពី លោកវរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្ត កំពង់ឆ្នាំង ទទួល
បន្ទុកប្រឆាំងគ្រឿងញៀន បានឲ្យដឹងថាជនសង្ស័យដែលត្រូវ បានឃាត់ខ្លួនមានឈ្មោះ ឡេ យ៉ាំងឡើយ (ហៅលូម) ភេទ
ប្រុស អាយុ២៧ឆ្នាំជនជាតិវៀតណាម មុខរបរនេសាទត្រី ត្រូវជាប្ដីរបស់ ឈ្មោះ យ៉ ធីលៀប ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរនេសាទត្រី ជនសង្ស័យទាំងពីរនាក់ប្តីប្រពន្ធ ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ សារធាតុញៀនដោយខុសច្បាប់ ។

លោកវរសេនីយ៍ឯក ហ៊ុល វាសនា បានឲ្យដឹងទៀតថាក្នុងការបង្ក្រាបករណីរក្សាទុកជួញដូរសារធាតុញៀនខាងលើនេះ កម្លាំងសមត្ថកិច្ចយើងបានដកហូតនូវវត្ថុតាងថ្នាំងញៀនចំនួន០៩កញ្ចប់= ១,៨៤g ,ទូរសព្ទ័ ០១គ្រឿង,ដាវ ០៣ដើម
,លុយរៀលខ្មែរចំនួន ២០.៣៤០.០០០រ(ម្ភៃលាន )ចំនួន ០៩កង,សាមសិបបួនម៉ឺនរៀលគត់), លោហៈធាតុ ពណ៍លឿង(កងដៃ លោហៈធាតុពណ៌លឿង (ខ្សែក) ចំនួន ០២
ខ្សែ,លោហៈធាតុពណ៌លឿង(ខ្សែដៃ)ចំនួន ០១ខ្សែ, លោហៈធាតុពណ៌លឿង(ចិញ្ចៀន)ចំនួន ០៥វង់, លោហៈធាតុពណ៌
លឿង (ក្រវិល)ចំនួន២វង់(លោហៈធាតុទាំងអស់ជាកាឡៃ )
,សម្ភារៈវេចខ្ចប់ និងឧបករណ៍ជក់មួយចំនួនទៀត។

ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ប្ដីប្រពន្ធខាងលើបច្ចុប្បន្ន ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនខ្លួនបន្តទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនិតិវិធី នៅព្រឹកថ្ងៃទី 22 ខែមករាឆ្នាំ 2021នេះ៕

Loading...